គេហទំព័រហ្វេសប៊ុក សម្ដេចតេ ជោ ហ៊ុន សែន មានអ្នកចុច Like កើនដល់ជាង ២លាននាក់

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (០២ កុម្ភៈ ២០១៦) ៖ គិតត្រឹមវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ គេហទំព័រ​ហ្វេស​ប៊ុក​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានអ្នកចូលចិត្ត (Like) កើនដល់ចំនួន  ២.០៩២.១២០ នាក់ហើយ ដែល​ចំនួននេះ បានកើនលើសគេហទំព័រហ្វេសប៊ុកអ្នកនយោបាយនានានៅកម្ពុជា។

សូមជម្រាបថា គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ត្រូវបានក្រុមហ៊ុន ហ្វេសប៊ុក បានបញ្ជាក់ថាជា Page ដែល​មាន​ប្រជាប្រិយភាព និងសកម្មជាងគេទាំង Like, Comment និង Share បើប្រៀបធៀបជាមួយនឹង Page អ្នក​នយោ​បាយ​ផ្សេងៗ​នៅ​កម្ពុជា។

គួរបញ្ជាក់ថា គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ក្នុងមួយថ្ងៃមានអ្នកចុច Like  កើនឡើងជាង ១ ម៉ឺននាក់៕

CaptureCapture1

 

 

Related Articles

Back to top button
Close
Close