សម្តេច ហ៊ុន សែន មានមោទនភាព ដែលបានរំដោះប្រជាជនចេញពីរបបប៉ុលពត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កុម្ភៈ ២០១៦) ៖ ថ្លែងនៅលើបណ្តាញសង្គម Facebook សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំឭកពីអតីតកាល នៃភាពជូរចត់របស់ប្រទេស ដែលធ្លាប់ស្ថិតក្នុងរបបប៉ុល ពត កាលពីអំឡុងឆ្នាំ១៩៧៥ដល់ ឆ្នាំ១៩៧៩ ប៉ុន្តែទោះយ៉ាងណា សម្តេចបានសម្តែងនូវមោទនភាព ដែលបានចូលរួមរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតដ៏ខ្មៅងងឹតនេះ។
សម្តេចបានលើកឡើងថា៖« ទោះជាជីវិតខ្ញុំពោរពេញដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេស» ។
សម្តេច ក៏បានសុំអរគុណបងប្អូនជនរួមជាតិដែលផ្តល់នូវការគាំទ្រ និងស្រឡាញ់រាប់អាន។ យើងថតរូបជាមួយគ្នាយ៉ាងសប្បាយ។ ខ្ញុំបានសាកនំបញ្ចុក និង ផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយក្តីស្រឡាញ់ ។ ខ្ញុំក៏សុំទោសបងប្អូនមួយចំនួនដែលចង់ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។
បំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាពនិងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក។ ខ្ញុំសង្ឃឹមថា ជនរួមជាតិនឹងបន្តរួមដំណើរជាមួយខ្ញុំដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត៕