បើកឡធ្យូងធ្លាក់ប្តីក្នុងភ្លើងស្លាប់ ប្រពន្ធនិងកូនរលាកធ្ងន់
សារព័ត៌មាន Cambodia News/
បាត់ដំបង (០១ កុម្ភៈ ២០១៦) ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី មានករណីគ្រោះថ្នាក់ចៃដន្យ១កើតឡើង ខណៈដែល មនុស្ស ៣នាក់ទៅរើធ្យូងចេញពីឡក៏ធ្លាក់ចូល បណ្តាលអោយឆេះខ្លោចខ្លួនស្លាប់យ៉ាងអណោធអណធម្នាក់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ឈុំ សយ អធិការនគរបាលស្រុករតនមណ្ឌល។
លោកអធិការស្រុករតន:មណ្ឌល បានអោយដឹងទៀតថា គ្រោះថ្នាក់ចៃដន្យខាងលើ កើតហេតុនៅចំណុចអូរខ្វាត ភូមិនិង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល បណ្តាល ឲ្យស្លាប់ ១នាក់ របួស ២នាក់ ស្រី ១នាក់ ជនរងគ្រោះ ១.ឈ្មោះ យួន ស៊ត ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ ភូមិកើតហេតុ (ស្លាប់) ២.ឈ្មោះ ឆែម ដេត ភេទស្រី អាយុ ៤៥ឆ្នាំ (ប្រពន្ធរបួស) និង៣.ឈ្មោះ យួន ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ (ត្រូវជាកូនរបួស)។ កម្លាំងអធិការដ្ឋាននគរបាលស្រុករតន:មណ្ឌល បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងបញ្ជូនជនរង គ្រោះទៅមន្ទីពេទ្យដើម្បីព្យាបាទ។
ចំណែកសាកសពបុរសរងគ្រោះឈ្មោះ យួន ស៊ត ត្រូវ បានក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ