អគ្គស្នងការនគរបាលជាតិ បញ្ជាទិញឧបករណ៍ ត្រួតពិនិត្យល្បឿន ពីអាមេរិក ១៨គ្រឿង
សារព័ត៌មានយុវវ័យថ្មី/
ដោយ៖ ហេង នាង/
ភ្នំពេញ (២៨ មករា ២០១៦) ៖ កាលពីពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទិញឧបករណ៍ ត្រួតពិនិត្យល្បឿន ដែលទំនើបំផុតពីសហរដ្ឋអាមេរិក ចំនួន ១៨គ្រឿង សម្រាប់បំពាក់ដល់នគរបាលចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ដើម្បីអោយការអនុវត្តន៍ច្បាប់ចរាចរថ្មី កាន់តែមានប្រសិទ្ធិភាព។
បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា ឧបករណ៍ត្រួតពិនិត្យល្បឿនទាំង១៨គ្រឿង គឺនាំចូលពី សហរដ្ឋអាមេរិក អាចត្រួតពិនិត្យល្បឿន យានយន្តបានទាំងពេលថ្ងៃ និងពេលយប់ ក្នុងរយៈចម្ងាយជាង១០០០ម៉ែត្រ និងថតបាន ទាំងផ្លាកលេខ និងមុខរបស់អ្នកបើកបរបានយ៉ាងច្បាស់។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ទៀតថា ឧបករណ៍ទាំងនេះនឹងត្រូវបែងចែក ដល់នគរបាលចរាចរណ៍ ដើម្បីទប់ស្កាត់និងកាត់បន្ថយ អ្នកបើកបរល្មើសល្បឿនកំណត់ ដែលជាមូលហេតុចម្បងបង្កឲ្យ មានគ្រោះថ្នាក់កើតឡើង៕ ប្រភពពី៖ ហ្វេសប៊ុក