ភ្លើងស្តុប បី​កន្លែង​នៅ​ផ្លូវវេង​ស្រេងនឹង​ត្រូវដាក់​ឲ្យ​ដំណើរការ​ថ្ងៃទី ២២ មករា​នេះ

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២២ មករា ២០១៦) ៖ យោងតាមគេហទំព័ររបស់សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ​២០១៦​នេះ នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការភ្លើង​ស្តុប​ថ្មី​ចំនួន​បី​កន្លែង​ដែល​មាន​ទីតាំង​ដូចខាងក្រោម​៖

១-​ប្រសព្វ​រវាងផ្លូ​វវេងស្រេង​និង​ផ្លូវលូ​៥

២-​ប្រសព្វ​រវាងផ្លូ​វវេងស្រេង​និង​ផ្លូវ​លេខ​១០១៩

៣-​ប្រសព្វ​រវាងផ្លូ​វវេងស្រេង​និង​ផ្លូវ​ភូមិ​ទួល​ពង្រ​។​

​គួរបញ្ជាក់​ថា បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សរុប​ចំនួន ១៦០​ដើម តាម​ដងផ្លូវ​នេះ ក៏​ត្រូវបាន​ដាក់​អោយ​បំភ្លឺ ១០០%​ដែរ​៕

5

Related Articles

Back to top button
Close
Close