សម្តេច​​ហ៊ុន​ សែន​​ ៖ ​អ្នក​​នយោបាយ​​ជាច្រើន​​គ្រាន់​តែ​​​សន្យា​​​​ឲ្យតែ​​​ពីរោះ​​ស្តាប់​​

សារព័ត៌មាន​​​​ Cambodia News​/

​ភ្នំ​ពេញ​ ( ២១ មករា ២០១៦ ) ៖ តាមរយ​: Facebook ផ្លូវការ សម្តេច​ ហ៊ុន សែន​ បាន​លើកឡើង​ថា តាំងពី​មុន និង​ក្រោយ​រំដោះ​ប្រទេស​ពី​របប​ខ្មែរក្រហម ប៉ុលពត សម្តេច​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​បម្រើ​ជនរួមជាតិ​ឲ្យបាន​រស់​នៅ​ក្នុង​សន្តិភាព រហូតមក​ទល់​សព្វថ្ងៃ​។ ​

Captureអ្វី​ដែល​សម្តេច​ចង់​បាន​ខ្លាំង​បំផុត​នោះ​គឺ​ប្រជាពលរដ្ឋ​បាន​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ និង​សប្បាយរីករាយ​ក្នុង​គ្រួសារ ជាមួយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​។

ទន្ទឹមនឹងនោះ សម្តេច​ចង់​ឃើញ​យុវជន​ខ្មែរ កាន់តែ​មាន​ឱកាស​ច្រើន​ក្នុង​ការសិក្សា ការ​ប្រកបការងារ និង​ការចូលរួម​ក្នុង​សង្គម​ជាតិ​។​

សម្តេច​ក៏​បាន​ចំអក​ផងដែរ ដល់​អ្នកនយោបា​យ​​ខ្លះ​ដែល​គ្រាន់តែ​សន្យា ឲ្យតែ​ពីរោះ​ស្តាប់ ឯការ​អនុវត្ត​គឺ​ផ្ទុយស្រឡះ​។ នេះ​បើ​យោង​តាម​ការលើកឡើង នៅលើ Facebook របស់​សម្តេច​នា​ព្រឹក​ថ្ងៃ​ទី​២១​មករា​នេះ​។​

​សម្តេច​បាន​បញ្ជាក់ថា នៅ​ក្រោម​ម្លប់​សន្តិភាព​នេះហើយ ទើប​ប្រទេស​យើង​បាន​កសាង​នូវ​សមិទ្ឋផល​ជាតិ​ជា​ច្រើន ដែល​ពេល​នេះ បាន​ធ្វើឲ្យ​កម្ពុជា​យើង​ក្លាយទៅប្រ​ទេស ស្មើមុខ​មាត់​លើ​ឆាក​អន្តរជាតិ​។ យើង​ត្រូវ​រួម​គ្នា​ថែរ​រក្សា​ការពារ​សន្តិភាព​ឲ្យនៅ​គង់វង្ស​៕

1234

Related Articles

Back to top button
Close
Close