សម្តេច ហ៊ុន សែន​ ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ មួយឆ្នាំម្តងនៅសឹង្ហបូរី

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៨ មករា ២០១៦) ៖ សម្តេចនាយករដ្ឋមន្រ្តី បាន​សរសេរ​លើ ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនថា “ពេលនេះខ្ញុំ​កំពុង​ស្ថិតក្នុង មន្ទីរពេទ្យ នៃ​ប្រទេស​សឹង្ហបូរី ។ ពុំមានជម្ងឺអ្វីធ្ងន់ធ្ងរ ដែលត្រូវព្យាបាល​នោះទេ តែនេះជា​ការតម្រូវ របស់​គ្រូពេទ្យ ដែលកំណត់​ឱ្យត្រួតពិនិត្យ​សុខភាព ប្រចាំឆ្នាំមួយឆ្នាំម្តង ម្យ៉ាងទៀត ការងារចុងឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ នេះពិតជាច្រើន ដែលខ្ញុំខិតខំដោះស្រាយ ទាំងយប់ទាំងថ្ងៃ រកពេលសំរាក ស្ទើរមិនបាន។

សម្តេចហ៊ុន សែនសរសេរបន្តថា៖ ការដែលខ្ញុំមកពិនិត្យសុខភាព នៅសឹង្ហបូរី មិនមានន័យថា ខ្ញុំមិនទុកចិត្តគ្រូពេទ្យ កម្ពុជាយើងនោះទេ។ ខ្ញុំពិនិត្យសុខភាព​ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងព្យាបាលជម្ងឺ នៅកម្ពុជា​ដោយ​គ្រូពេទ្យ​ខ្មែរយើង។

ដោយមានការណែនាំ របស់គ្រូពេទ្យកម្ពុជា បានស្នើរឱ្យខ្ញុំពិនិត្យ នៅក្រៅប្រទេស ដើម្បីធ្វើឱ្យប្រាកដ នូវប្រភេទជម្ងឺខ្លះ ដែលយើងខ្វះឧបករណ៍។ វេជ្ជបណ្ឌិតខ្មែរ ដែលព្យាបាលខ្ញុំ បានរួមដំណើរមកជាមួយខ្ញុំ ដើម្បីសហការ​ ជាមួយពេទ្យសឹង្ហបូរី ធ្វើការពិនិត្យ ដែលនេះជារឿងធម្មតា នៃកិច្ចសហការ ខាងវេជ្ជសាស្ត្រ។ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសវិញនៅថ្ងៃ ទី ២១ មករា ប្រសិនគ្រូពេទ្យអនុញ្ញាតិ៕

2

 

 

Related Articles

Back to top button
Close
Close