កំណាត់​ផ្លូវ​​សំខាន់ៗ​​ ​ចំនួន​​ត្រូវ​​ហាម​ឃាត់​​មិន​​ឲ្យ​​ហែរ​​ក្បួន​​ឃោសនាបោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៤ ឧសាភា ២០១៧) ៖ កំណាត់​ផ្លូវ​សំខាន់ៗ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ហាមឃាត់​មិន​ឲ្យ​គណ​បក្សនយោបាយ​​ហែរ​ក្បួន​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទៅ​០៤ ខែមិថុនា ឆ្នាំ​២០១៧​  ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ដល់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​។

3យោងតាម​លិខិត​របស់​​លោកប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំំ​ពេញ បាន​ជម្រាបជូន​លោក មាស ឆ​ពណ្ណ​ប្រធាន​គណៈកម្មការ​រៀបចំ​​ការបោះឆ្នោត​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដើម្បី​ធានា សណ្តាប់​សាធារណៈ ជូន​គណបក្សនយោបាយ​ទាំងអស់​បានល្អ​ប្រសើរ​និង​បញ្ចៀស​ការកកស្ទះ​ច​រា​​ចរណ៍​ដែល​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជ​ធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ដល់​គណបក្សនយោបាយ​ឲ្យ​បញ្ចៀស​ការប្រមូលផ្តុំ ដង្ហែ​ក្បួន​ឃោសនា​តាមផ្លូវ​សាធារណៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហាមឃាត់​មួយចំនួន​ដូចខាងក្រោម​៖

​ក​.​ផ្លូវ​នានា​ដែល​ត្រូវ​ចៀសវាង​ក្នុងការ​ហែរ​ក្បួន​

១.​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​វិមានឯករាជ្យ​ដល់​ស្តុ​ប​ពេទ្យ​អង្គឌួង​)​។

២.​មហាវិថី​សហព័ន្ធរុស្ស៊ី

​។ ៣.​កំណាត់​ផ្លូវ​មហាវិថី​ព្រះមុន្នីវង្ស (​ចាប់​ពិ​ស្តុ​ប បេ​កា​សេ ដល់​ស្តុ​ប​ពេទ្យ​ចិន​)​។

៤.​កំណាត់​ផ្លូវ​ទេព​ផន (​ចាប់ពី​កែ​ស្តុ​ប​មហាវិថី​ព្រះមុន្នីវង្ស ដល់​ស្តុ​ប​នា​ងគ​ង្ហី​ង​។

៥.​មហាវិថី​ម៉ៅ​សេទុង​។

៦.​មហាវិថី​ព្រះ​សុរាម្រិត​។

៧.​កំណាត់​វិថី​សុធារស (​ចាប់ពី​កែង​ផ្លូវ​១៥៤ ដល់​មហាវិថី​ព្រះ​សីហ​ហ​នុ​)​។

៨.​កំណាត់​មហាវិថី​ព្រះសីហនុ (​ចាប់ពី​នាគ​បាញ់​ទឹក ផ្លូវ​សុធារស​ដល់​ស្តុ​ប​ពេទ្យ​ចិន​)

៩.​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង (​កំណាត់​ផ្លូវ​លេខ​២៤០ និង​ផ្លូវ​លេខ​១៩)​។​

​ខ​.​ទីប្រជុំជន​ដែល​ត្រូវ​ចៀសវាង​ប្រមូលផ្តុំ​ឃោសនា និង​ហែរ​ក្បួន​

១.​ផ្លូវ​ជុំវិញ​ផ្សារ​ធំថ្មី ២.​ផ្លូវ​ជុំវិញ​ផ្សារ​អូរឫស្សី​។ ៣.​ផ្លូវ​ជុំវិញ​ផ្សារ​អូឡាំពិក​។ ៤.​ផ្លូវ​ជុំវិញ​ផ្សារ​ទួល​ទំពូង​។ ៥.​ផ្លូវ​ជុំវិញ​ផ្សារ​ផ្សារ​ដេប៉ូ​។ ៦.​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ​។​

​គ​.​ទីសាធារណៈ​ដែល​ត្រូវ​ចៀសវាង​ក្នុងការ​ប្រមូលផ្តុំ​ឃោសនា​

១.​សួន​ព្រះបរមរាជវាំង ២.​ទីធ្លា​ព្រះមេរុ ៣.​សួនច្បារ​មុខ​វត្ត​បទុម​វ​តី (​តែ​អនុញ្ញាត​ជូន​នៅ​ទីវាល​ការី​ឡា​ចុង​ខាងត្បូង​សួនច្បារ​វត្តបទ​ទុម​វ​តី​) ៤.​ទីតាំង​វិមានឯករាជ្យ និង​សួនច្បារ​វិមានឯករាជ្យ​ទាំងមូល ៥.​ទីធ្លា​រូបសំណាក​លោក​យា​ពេញ ៦.​សួនច្បារ​អញ​នក​ភិរម្យ អ៊ូ ហៅ​ង៉ុ​យ ៧.​សួនច្បារ​សម្តេច ហ៊ុន សែន​៕
​    ​

Related Articles

Back to top button
Close
Close