សាលាក្រុង ត្រៀមចាប់ និង ផាកពិន័យ អ្នកចោលសំរាម ពាសវាលពាសកាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មករា ២០១៦) ៖ អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បានសរសេរ នៅក្នុងទំព័រ facebook របស់ខ្លួនថា ឆាប់ៗនេះ សាលារាជធានី នឹងដាក់ធុង សំរាមចល័ត នៅតាមសួនសាធារណៈ ដែលនេះជាការសាកល្បងមុនគេនៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវាំងa មាត់ទន្លេ និងវត្តភ្នំ។
អ្នកនាំពាក្យ សាលារាជធានី រូបនេះ បានបញ្ជាក់ផងដែរថា ” បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងបានឃើញឆាប់ៗនេះនូវធុងសម្រាមចល័ត ដែលនឹងត្រូវដាក់ឲ្យភ្នាក់ងារសាលារាជធានីអនុវត្តការសម្អាតប្រមូលសម្រាមតាមសួនសាធារណៈ ហើយពួកគាត់ក៏មានវិក័យប័ត្រជាប់នឹងខ្លួនដើម្បីផាកពិន័យដល់អ្នកចោលសម្រាមពាសវាលពាសកាលក្រៅធុងផងដែរ។
ភ្នាក់ងារដែលនឹងធ្វើកិច្ចការនេះ យើងនឹងជ្រើសរើសពីបុគ្គលិកអង្គភាពសួនច្បារ ហើយក៏នឹងផ្តល់ឱកាសដល់បងប្អូនឥតទីពឹងពីមជ្ឍមណ្ឌលសង្គមកិច្ចព្រៃស្ពឺផងដែរ។”
គួររំលឹកផងដែរថា នេះជាគោលនយោបាយថ្មី មួយដែល សាលារាជធានី គ្រោងនឹងអនុវត្តន៍ ឆាប់ៗ ដើម្បី ជួយរួមចំណែក ថែរក្សា អនាម័យ នៅក្នុងទីក្រុង អោយដូចទៅនឹងពាក្យ ស្លោកថា ” ទីក្រុងស្អាត ចាប់ផ្តើមពីអ្នក”៕