ម៉ូតូរឺម៉កដឹកកម្មករ បុកមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់បណ្តាលអោយដួលរបួសក្បាល
សារព័ត៌មាន Cambodia News/
កណ្តាល (១៣ មករា ២០១៦) ៖ មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់បានរងរបួសធ្ងន់ ខណះកំពុងអនុវត្តច្បាប់ចរាចរណ៍ លើការត្រួតពិនឹត្យជាតិអាល់កុល និងការបើកបរ មិនពាក់មួកសុវត្ថិភាព ក៏ត្រូវបានម៉ូតូរឺម៉កដឹកកម្មករក្នុងល្បឿនលឿន ហើយមិនប្រយត្ន័ បានបុកពេញទំហឹង បណ្តាលអោយដួលរបួសក្បាល។
ហេតុការណ៍បុកនគរបាលចរាចរន៍រងរបួសនេះ កើតឡើងនៅម៉ោងជាង៥ល្ងាចថ្ងៃទី ១២ខែមករានេះ នៅកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥១ និង៥២ ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ហ៊ីង សុផល ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិភូមិព្រែកតាពៅ ឃុំដើមមៀន ក្រុងតាខ្មៅខេត្តកណ្ដាល។អ្នកបើករឺម៉កដឹកកម្មករបង្កមានឈ្មោះ ឆាយ លីពិសទ្ធិភេទ ប្រុសអាយុ២៥ឆ្នាំមានទីលំនៅក្នុងភូមិ អំពិលទឹកឃុំកំពង់ភ្ នំស្រុកលើកដែក ខេត្តកណ្ដាល។
ចំណែកជនបង្កហេតុសង្ស័យឈ្មោះ ឆាយ លីពិសទ្ធិភេទ ប្រុសអាយុ ២៥ឆ្នាំមានទីលំនៅក្នុងភូមិ អំពិលទឹកឃុំកំពងភ្នំស្រុក លើកដែកខេត្ត កណ្ដាល បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ជនសង្ស័យ និងកសាងសុណុំរឿងតាមនិតិវិធី ៕
តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក SUN YUN ១៥០ពណ៌ស គ្មានស្លាកលេខ សណ្ដោងរឺម៉ក មានដឹកមនុស្សលើរឺម៉កពេញ ក្នុងល្បឿនលឿន ហើយមិនប្រយត្ន័ហើយបានបុកលើមន្ត្រីចរាចរណ៍ខេត្ត១នាក់ កំពុងឈរអនុវត្តច្បាប់ចរាចរណ៍ លើការត្រួតពិនឹត្យជាតិអាល់កុល និងការបើកបរ មិនពាក់មួកសុវត្ថិភាពបណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសក្បាលធ្ងន់៕