សម្តេច ហ៊ុន សែន តែងកាន់កាបូបដៃតូចមួយជាប់ជានិច្ចទោះទៅដល់ទីណាក៏ដោយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ មករា ២០១៦) ៖ សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្តេចតែងកាន់កាបូបដៃតូចមួយជាប់ជានិច្ច ទោះទៅដល់ទីណាក៏ដោយ។
ក្នុងកាបូបនេះគឺមានផ្ទុកទូរស័ព្ទចំនួន៥ គ្រឿង សម្រាប់តាមដានមើល ស្តាប់ និងទទួលព័ត៌មានដែលសហការីបានផ្ញើជូននៅរៀងរាល់នាទី។ ប្រមុខរដ្ឋាភិបាលបានអះអាងទទួលស្គាល់យ៉ាងច្បាស់ថា បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍សំខាន់បំផុតដល់ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ។
សម្តេចហ៊ុន សែនបានបញ្ជាក់ថា ដោយសារបច្ចេកវិទ្យាព័ត៌មានសូម្បីតែនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅកន្លែងផ្សេងទៀត ក៏ខ្លួននៅតែមានលទ្ធភាពភ្ជាប់ខ្លួនមកដោះស្រាយការងារបានដែរ៕