ក្រោយក្រឡាប់រថយន្តណាំ ប៊ុនណារ័ត្នចូលពេទ្យវះកាត់​​ដៃជើងភ្លាមៗ

ដោយ៖ ហេង នាង

ណាំ ប៊ុនណារ័ត្នអ្នកសិល្បៈដ៏មានទេព កោសល្យជាអ្នកចម្រៀង និងជាអ្នកនិពន្ធ ទំនុកភ្លេងដ៏ល្បី ឈ្មោះវ័យក្មេងត្រូវបាន បញ្ជូនចូលពេទ្យដើម្បីធ្វើការវះកាត់ដៃជើង ភ្លាមៗ ក្រោយពេលបានជួបនឹង គ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់រថយន្តយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យបាក់ដៃ និងជើង។

ឪពុកបង្កើតតារាចម្រៀង ណាំ ប៊ុនណារ័ត្ន លោក ឯល ប៊ុណ្ណា បានឲ្យដឹងថា ហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍ដែលបណ្តាល ឲ្យកូនប្រុសរបស់លោករងគ្រោះយ៉ាងធ្ងន់ធ្ងរ នេះ បានកើតឡើងក្នុងដំណើរ ពីភ្នំពេញទៅ កាន់ខេត្តព្រះសីហនុ ដើម្បីថតចម្រៀងខារ៉ា អូខេរបស់ផលិតកម្មថោន។ លោកបានបន្ត ថា បើតាមអ្នករួមដំណើរបានប្រាប់ថា ការធ្វើដំណើរនេះ បានចេញដំណើរពីភ្នំពេញនៅម៉ោង៣ទៀបភ្លឺ ហើយពេលទៅដល់វាលរេញស្រាប់តែជួបនឹងហេតុ ការណ៍នេះតែម្តង។

លោកបានបញ្ជាក់ថា បញ្ហាចម្បងដែលនាំឲ្យកើតមានឧបទ្ទវហេតុនេះដោយសារបញ្ហាធ្វេសប្រហែស នៃអ្នកបើកបរដែលងងុយដេក ព្រោះឡានអត់មានទៅប៉ះពារ ឬក៏បុកគ្នាជាមួយនឹងអ្នកផ្សេងទេបើ បុកគេទៀតនោះមិនដឹងគ្រោះថ្នាក់ប៉ុណ្ណាទេតែនេះគឺមកពីអ្នកបើកហ្នឹងងុយដេកហើយឡានក៏ធ្លាក់ ផ្លូវជ្រុលទៅបុកដើមឈើពេញទំហឹងតែម្តង៕

Related Articles

Back to top button
Close
Close