រដ្ឋាភិបាល​​ស៊ី​រី​​អនុញ្ញាត​​ឱ្យ​​ក្បួន​ជំនួយ​​ចូល​​ទៅ​​ទីក្រុង​​ដា​ម៉ាស​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៨ មករា ២០១៦) ៖ បើ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​ស៊ី​រី​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​០៧​មករា​ថា រដ្ឋាភិបាល​ស៊ី​រី​បាន​យល់ព្រម​អនុញ្ញាតឱ្យ​ក្បួន​ជំនួយ​ទៅ​ភាគ​ខាងជើង​រដ្ឋធានី​ក្រុង​ដា​ម៉ាស ស្ថិតនៅ​តំបន់​កូន​ភ្នំ​Madaya ប្រទេស​ស៊ី​រី​។ កាកបាទ​ក្រហម​ស៊ី​រី អារ៉ាប់​បានឱ្យដឹងថា ខ្លួន​ធ្វើ​យុទ្ធនាការ​ផ្ដល់​ជំនួយ​នៅ​ភាគ​ខាងជើង​រដ្ឋធានី​ក្រុង​ដា​ម៉ាស​ជាង​៦​ខែ ហើយ​អ្នកស្ម័គ្រចិត្ត​ជា​ង​៣០០​នាក់​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ផ្ដល់​ជំនួយ​។

កាកបាទ​ក្រហម​ស៊ី​រី អារ៉ាប់​អះអាងថា មនុស្ស​ជាង​៤​ម៉ឺន​នាក់​បាន​ជាប់គាំង​នៅ​តំបន់​កូន​ភ្នំ​Madaya ដោយសារ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ឡោមព័ន្ធ​ដើម្បី​ការពារ​សន្តិសុខ​។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ​បាន​ស្វា​គន៍​ចំពោះ​រដ្ឋាភិបាល​ស៊ី​រី​អនុញ្ញាត​ឱ្យមាន​ក្បួន​ជំនួយ​ចូល​ទៅ​ទីក្រុង​ដា​ម៉ាស ក្នុងនោះ​តំបន់​Madaya តំបន់​Foa និង​តំបន់​Kefraya​ផងដែរ​៕

3

 

Related Articles

Back to top button
Close
Close