រុន រ័ត្នវាសនា​ ៖ ​អ្នក​ទទួល​បាន​បង្កាន់​ដៃ​ផាក​ពិន័យ​សូម​ទៅ​បង់​ប្រាក់​តាម​កាលកំណត់

​សារព័ត៌មាន​​ Cambodia News​/

Captureក្នុង​កិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន​ក្នុង​ស្រុក ​កាល​ពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលទទួលបាន បង្កាន់ដៃ ផាកពិន័យហើយ សូមរួសរាន់ ទៅបង់ប្រាក់ពិន័យតាមកាល កំណត់។

ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា បា​នបន្តថា ចំ​ពោះ​បងប្អូនប្រជាពលរដ្ឋ ដែលទទួលបាន បង្កាន់ដៃ ផាកពិន័យហើយមិន​រួស​រាន់ទៅបង់ប្រាក់ពិន័យតាមកាល កំណត់ ប្រសិនបើលើស ៣០ថ្ងៃ ប្រាក់ពិន័យនឹងឡើងគុណ ២ដង និង ៦០ថ្ងៃ ប្រាក់ពិន័យគុណ ៣ដង តែបើលើស ៩០ ថ្ងៃ នោះនឹងត្រូវប្រឈមមុខនឹងតុលាការ ផ្តន្ទាទោសទៅតាមច្បាប់ជាក់ជាមិនខាន។

នៅក្នុងនោះដែរ ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ថា ការផាកពិន័យនេះ មិនមែន ដើម្បីរកប្រាក់ ចំណេញនោះទេ គឺធ្វើយ៉ាងណាដើម្បីអោយ បងប្អូនប្រជាពលរដ្ឋ គោរពច្បាប់តែប៉ុណ្ណោះ ហើយបើប្រៀបធៀបជាមួយប្រទេសជិតខាង ការផាកពិន័យនេះ គឺស្មើរនឹង ៥០% នៃប្រទេសគេប៉ុណ្ណោះ៕

 

 

 

 

Related Articles

Back to top button
Close
Close