កងទ័ពអេហ្ស៊ីបសម្លាប់ក្រុមសកម្មប្រយុទ្ធជាង៦០នាក់នៅខេត្តស៊ីណៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មករា ២០១៦) ៖ ក្រុមសកម្មប្រយុទ្ធប្រមាណ៦១នាក់បានស្លាប់បាត់បង់ជីវិត និង១០នាក់ផ្សេងទៀតបានចាប់ខ្លួនក្នុងសកម្មភាពយោធានៅភាគខាងជើងខេត្តស៊ីណៃ ប្រទេសអេហ្ស៊ីប។ អំឡុងពេលយោធាអេហ្ស៊ីធ្វើយុទ្ធនាការ ក៏បានបំផ្លាញគ្រឿងផ្ទុះ រួមទាំងថ្នាំញៀនជាង៨០តោនផងដែរ។
បើតាមយោធាអេហ្ស៊ីបបានបញ្ជាក់ថា ប្រទេសអេហ្ស៊ីទទួលរងការវាយប្រហារអំពើភេរវកម្មជាបន្តបន្ទាប់ ហើយបានសម្លាប់មនុស្សទាហានអេហ្ស៊ីបជាច្រើននាក់ បន្ទាប់ពីកងទ័ពបណ្ដេញចេញអតីតប្រធានាធិបតីអេហ្ស៊ីបលោកMohamed Morsi កាលពីខែកក្កដា ឆ្នាំ២០១៣។ សូមបញ្ជាក់ថា យោធាអេហ្ស៊ីបចាប់ផ្ដើមធ្វើយុទ្ធនាការប្រឆាំងអំពើភេរវកម្មទ្រង់ទ្រាយធំរយៈ២ថ្ងៃ នៅភាគខាងជើងខេត្តស៊ីណៃ ដោយចាប់ផ្ដើមពីថ្ងៃទី០៣មករា៕