ចំនួន ​៥​ថ្ងៃ​ប្រាក់​ផាកពិន័យ​ពី​ការ​ល្មើសច្បាប់​ចរាច​រណ៍ បាន​​ជាង​៣០០​លាន​រៀល​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (០៦ មករា ២០១៦) ៖ រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៥ ខែ​មករា​នគរបាល​ច​រា​ចណ៍បាន ចុះ​ពិនិត្យ​រថយន្ត​បាន​សរុប​ប្រមាណ​ជាង​១១​ម៉ឺន​គ្រឿង ដោយ​ក្នុង​នោះ​ពិន័យ​បាន​យាន្ត​យន្ត​គ្រប់​ប្រភេទ​ចំនួន​ជាង​៣​ម៉ឺន​​គ្រឿង អប់រំ​បាន​ចំនួន​ជាង​១៨០០០​គ្រឿង ឃាត់​បាន​យានយន្ត​គ្មាន​ស្លាក​លេខ​បាន ចំនួន​៥៩៥​គ្រឿង​និង​ពិន័យ​ជា​ប្រាក់​បាន​ប្រមាណ​ជាង​៣០០​លាន​រៀល​។

Capture.PNG1
កិច្ចសម្ភាសន៍ របស់ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ ស្តីពីលទ្ធផលប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ​។

នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ឧត្តមសេនី​យ៍​ឯក រុន រ័ត្ន​វាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ ស្តីពីលទ្ធផលប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុង​កិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន​ក្នុង​ស្រុក ​កាល​ពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ​។

​លោក​រុន រ័ត្ន​វាសនា​បានបង្ហាញ​ថា ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ពាក់មួក​សុវត្ថិភាព ជា​ពិសេស​អ្នក​ជិះ​ខាងក្រោយ​។​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា បាន​ថ្លែង​ថា ការត្រួតពិនិត្យ និង​ផាកពិន័យ​នេះ គឺ​ដើម្បី​ឲ្យមាន​ការគោរព​ច្បាប់​តែប៉ុណ្ណោះ បើសិន​ប្រៀបធៀប​ទៅ​ប្រទេស​ជិតខាង  ការផាកពិន័យ​នេះ​បានតែ ៥០​ភាគរយ​ទេ​។​

​គួរបញ្ជាក់​ថា​ច្បាប់​ចរាច​រណ៍ ផ្លូវគោក​ថ្មី​ចំនួន ១២​ជំពូក និង ៩២​មាត្រា​ដែល​មាន​ក្រឹត្យក្រម តឹងរឹង​ជាង ច្បាប់​ចាស់ នោះ ត្រូវបាន​រដ្ឋសភា អនុម័ត​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ដោយ​សំលេង ឯក​ច្ឆ​ន្ទ​ ១០៣ លើ​១០៣ សំលេង​។​ជា​លទ្ធផល​ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន និង​អនុវត្ត ចាប់តាំងពី​ថ្ងៃ​ទី​១ ខែ​មករា​៕

 

Related Articles

Back to top button
Close
Close