ប្រាក់​ពិន័យ​ល្មើស​ច្បាប់​ចរាចរណ៍​៩៥% ​ផ្តល់​ជូន​ក្រសួង​មហាផ្ទៃ ៤%​ចូល​ថវិកា​ជាតិ​

សារព័ត័មាន​​ Cambodia News/

ភ្នំពេញ (០៦ មករា ២០១៦) ៖ ប្រាក់ចំណូល ដែល​ទទួលបាន​ពី​ការពិន័យ អន្តរការណ៍​ចំពោះ អំពើ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​បែងចែក ជា​ចំណែក​សម្រាប់​បង់​ចូល​ថវិកា​ជាតិ ប្រាក់រង្វាន់ ផ្តល់​ជូន​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដោយ​ផ្អែក​ទៅ​តាម​សមាមាត្រ​ភាគរយ ធៀប​ទៅនឹង​ប្រាក់​ពិន័យ ដែល​ប្រមូលបាន តាម​ការកំណត់​ដូចខាងក្រោម​៖

-​បង់​ចូល​ថវិកា​ជាតិ​ចំនួន​៤%(​បួន​ភាគរយ​) នៃ​ប្រាក់​ពិន័យ​ដែល​ប្រមូលបាន​

-​ផ្តល់​ជូន​ក្រសួង​មហាផ្ទៃ​ចំនួន​៩៥%(​កៅសិប​ប្រាំ​ភាគរយ​)​នៃ​ប្រាក់​ពិន័យ​ដែល​ប្រមូលបាន សម្រាប់​ជា​ចំណាយ​ឧបត្ថម្ភ​មន្ត្រី និង​ពង្រឹង​យន្តការ​ប្រមូល​ចំណូល និង​បែងចែក ជូន​ដល់​អង្គភាព​គោលដៅ

-​ផ្តល់​ជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចំនួន​១%(​មួយ​ភាគរយ )នៃ​ប្រាក់​ពិន័យ​ដែល​ប្រមូលបាន​

​នេះ​បើ​យោងតាម​ការប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ប្រាក់​ចំណូល​ដែល​បាន​ពី ការពិន័យ អន្តរ​ការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីចរាចរណ៍​ផ្លូវ​គោក ៕

រូប​ភាព​ ៖ ហេង នាង​
រូប​ភាព​ ៖ ហេង នាង​

Related Articles

Back to top button
Close
Close