អគ្គស្នងការ​រង ដាក់បញ្ជា​មិនឲ្យអធិការ​ខណ្ឌ​ទាំង​១២លា​ក់​កំបាំងបទល្មើស

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ (០៥ មករា ២០១៦) ៖ នៅក្នុង​កិច្ចប្រជុំ បូក​សរុប​ដក​ពិសោធន៍ សភាពការណ៍​លទ្ធផល​ កិច្ច​សហ​ប្រតិ​ប​ត្ត​ការបង្ក្រាប​បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាច​រណ៍ ប្រចាំឆ្នាំ​២០១៥ កាលពី​ព្រឹក​ម្សិលមិញ លោក ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​ក្រើន​រំ​ឮ​កទៅដល់​​អធិការខណ្ឌ​ទាំង​១២ គឺមិន​ត្រូវ​លាក់បាំង​បទល្មើស ដែល​កើតមានឡើង ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ។

2ការ​ក្រើន​រំ​ឮ​ក​នេះ បាន​ធ្វើឡើង​ក្រោយ​ការរកឃើញ កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​ជនល្មើស​ដែល​ចាប់ខ្លួន បាន​សារភាព​ពី​ករណី ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក នៅក្នុង​ខណ្ឌ​មួយចំនួន តែ​នៅពេលដែល​សមត្ថកិច្ច ចុះ​ស្រាវជ្រាវ​សំណុំរឿង​ទាំងនោះ បែរជា​មិនមាន​ទៅវិញ។

គួរបញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ​ បានកើតឡើង ចំនួន ៧៦៥​លើក លើ ៨៤៤​ករណី ប្រៀបធៀប​ឆ្នាំ​២០១៤ មាន​ការថយចុះ ៧៩​លើក ស្មើ​និង ៩,៣៦​ភាគរយ​ ធ្វើឲ្យ​មនុស្ស​ស្លាប់ ៤៣​នាក់ របួស១៩២​នាក់ សម្ភារ​បាត់បង់ រថយន្ត ៦​គ្រឿង ម៉ូតូ ៩៣​គ្រឿង និង​គ្រឿងអលង្កា​មួយចំនួន។ នេះបើយោងតាម ​របាយការណ៍​របស់​អគ្គ​ស្នងដ្ឋាន​ការ​នគរ​បាលជាតិ៕

 

Related Articles

Back to top button
Close
Close