ដួង ម៉ា​និ​ច ផ្សងសំុ​ជួប​ស្នេហា​ស្មោះត្រង់

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (១៥ ធ្នូ ២០១៥) ៖ កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​កញ្ញា ដួង ម៉ា​និ​ច ​ធ្លាប់​មាន​ព័ត៌មាន ​អំពី​សម្ព័ន្ធ​ភាព​ស្នេហា​លួចលាក់​ជាមួយ​អ្នកដឹកនាំ​តួ​សម្តែង​នៅ​ផលិតកម្ម​សាន់​ដេ​គឺ​លោក មករា ខូ​ល ប៉ុន្តែ​ដំណឹង​នោះ​ក៏​ត្រូវ​ បាននាង​ចេញ​មុខ​ច្រានចោល​ភ្លាមៗ។

​ដោយនាង​បាន​លើកឡើង​ថា ​នាង និង​ លោក មករា ខូ​ល​ពុំ​មែន​ជា​ការ​ពិត​ឡើយ​ ព្រោះ​នេះ​គ្រាន់តែ​ការ​យល់ច្រឡំ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​ជារឿយៗ​នាង ក៏​តែង​លើក​និយាយ​បញ្ជាក់​ប្រាប់​ថា បេះដូង​របស់​នាង​ពេលនេះ​ គឺ​នៅ​ទំនេរ​ស្អាត​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ។

ទន្ទឹមគ្នា​នឹង​ការ​បដិសេធ​មិន​ទាន់​មាន​ស្នេហា​នេះ​ដែរ​កញ្ញា ដួង ម៉ា​និ​ច បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ហាក់​ចង់​ប្រកាស​រក​ស្នេហ៍​ស្មោះ​នឹង​ប្រាប់​បុរសៗ​ ដែល​កំពុង​មានបំណង​ស្រលាញ់​នាង​ថា Good morning all Fri ពេលនេះ​ខ្ញុំ​មិន​មាន​ស្នេហា​ដូច​គេ​មែន​តែ​បេះដូង​នៅតែ​លួច​ប្រាថ្នា សង្ឃឹមថា​ ថ្ងែ​ណាមួយ ការ​គិត​របស់ខ្ញុំ​នឹង​ក្លាយទៅជា​ការពិត​ ដូច​ចិត្ត​ដែល​បាន​ផ្សង សុំ​ជួប​មនុស្ស​ល្អ​ហើយ​…………….។

ត្បិត​តែ​មិនទាន់​អាច​សុំ​ការ​សួរនាំ​បន្ថែម​ពី​តារា​សម្ដែង​ស្រី​ក្រសោប​បាន​ទីផ្សារ​សម្ដែង​ យ៉ាង​គំហុក​កញ្ញា ដួង ម៉ា​និ​ច តាម​ប្រព័ន្ធ​ទូរស័ព្ទ​ បាន​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​យ៉ាង​ណាក្តី​តែ​មាន​ទស្សនិកជន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ បាន​លើក​ឡើងថា ម៉ា​និ​ច ទំនង​ពេលនេះ​មាន​តម្រុយ​នឹង​ចំហាយ​ស្នេហ៍​ពី​បុរស​ណា​ម្នាក់​ ហើយ​មើល​ទៅ​បានជា​នាង​ហ៊ាន​និយាយ​ដូច្នេះ​៕

Capture

 

56813

Related Articles

Back to top button
Close
Close