ហ្វីលីពីនកំពុងគំរាមកំហែងពីព្យុះទីហ្វុង Melor យ៉ាងធ្ងន់ធ្ងរ
សារព័ត៌មាន Cambodia News /
ហ្វីលីពីន (១៥ ធ្នូ ២០១៥) ៖ កាលពីថ្ងៃទី១៤ខែធ្នូ មន្ត្រីហ្វីលីពីនបានបញ្ជាក់ថា ព្យុះទីហ្វុងMelorបានវាយប្រហារនៅភាគកណ្ដាលប្រទេសហ្វីលីពីន ហើយបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងមានខ្យល់ធ្លាក់ទៀត ហើយប្រជាជនហ្វីលីពីនរាប់លាននាក់គ្មានអគ្គីសនីប្រើប្រាស់ឡើយ នៅក្នុងខេត្តចំនួន៧ ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន។
មន្ត្រីក្នុងតំបន់ក៏បានបញ្ជាក់បន្ថែមថា មនុស្សប្រមាណ៣នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានម្នាក់ស្លាប់ដោយសារថយចុះកម្ដៅ និង២នាក់ផ្សេងទៀតស្លាប់ដោយសារលង់ទឹក។
មិនត្រឹមតែប៉ុណ្ណោះ ដើមឈើជាច្រើនដើមបានដួលរំលំខ្ទេចគ្មានសល់ ក្រោយពីព្យុះទីហ្វុងMelorវាយប្រហារខ្លាំង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ធ្នូ អាជ្ញាធរហ្វីលីពីនបានជម្លៀសប្រជាជនហ្វីលីពីនប្រមាណ៧៥ម៉ឺននាក់ នៅភាគកណ្ដាលប្រទេសហ្វីលីពីន៕