អាមេរិក​​ប្រកាស​​ដាក់​ទណ្ឌកម្ម​​លើ​ការ​ធ្វើ​​ពាណិជ្ជកម្ម​​អាវុធ​របស់​​​កូរ៉េខាងជើង​

សារព័ត៌មាន​ Cambodia News​/

អាមេរិក (០៩ ធ្នូ ២០១៥) ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​០៨​ធ្នូ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​ស្ថាប័ន​ឯកជន​៦​និង​ក្រុមហ៊ុន​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​សព្វាវុធ​កូរ៉េខាងជើង​។

A missile is carried by a military vehicle during a parade to commemorate the 60th anniversary of the signing of a truce in the 1950-1953 Korean War, at Kim Il-sung Square in Pyongyang July 27, 2013. REUTERS/Jason Lee (NORTH KOREA - Tags: POLITICS MILITARY ANNIVERSARY) - RTX120S3

ទណ្ឌកម្ម​នេះ បានកំណត់​គោល​ដល់​លើ​ប្រព័ន្ធ​រ៉ុក​ក្កែ​តរបស់​កូរ៉េ​ខាងជើង​តែ​ម្ដង ដោយ​មាន​ធនាគារ​ពីរ​និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន​បី​ផ្សេងទៀត ត្រូវបាន​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ការលក់​គ្រឿង​សព្វាវុធ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​រតនាគារ​អាមេរិក​។​

ទណ្ឌកម្ម​ដែល​បានដាក់ បាន​ហាមឃាត់​ប្រជាជន​ឬក៏​ក្រុមហ៊ុន​អាមេរិក មិនឲ្យ​ចូលរួម​ក្នុង​ប្រតិបត្ដិការ​ជាមួយនឹ​ង​បុគ្គល​ណា​ឬ​ក្រុមហ៊ុន​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​អាវុធ​នេះ​ឡើយ​។

តាមរយៈ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នេះ អាមេរិក​និង​អង្គការសហប្រជាជាតិ​បាន​ព្រមាន​មិនតិច​ដង​ទេ ឲ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​បង្កហេតុ​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​នេះ​។ ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​កូរ៉េខាងជើង​ហាក់​មិនសូវ​យកចិត្ដទុកដាក់​ឡើយ ជា​ហេតុ​ធ្វើឲ្យ​ពិភពលោក​ពិសេស​អាមេរិក​បារម្ភ​កាន់តែខ្លាំង ពី​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕​​​

Related Articles

Back to top button
Close
Close