សម្តេច ​ហ៊ុន សែន ​​ផ្ញើ​សារ លើកទឹកចិត្ត​ដល់​បងប្អូន​ជនពិការ​ ក្នុងឱកាសទិវា​ជនពិការ ​៣ធ្នូ

សារព័ត៌មាន​យុវវ័យថ្មី​/

1
សម្តេចតេជោ ហ៊ុនសែន បង្ហាញភាពស្និទ្ធស្នាលជាមួយបងប្អូនជនពិការ ក្នុងនាមជាជនពិការដូចគ្នា ( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )

ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ទិវា​ជនពិការ​ថ្ងៃទី​៣ ខែធ្នូ ២០១៥ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​ផ្ញើ​សារ លើកទឹកចិត្ត​ដល់​បងប្អូន​ជនពិការ​កម្ពុជា​ថា យើង​ពិការ​តែ​រាងកាយ តែ​យើង​មិន​ពិការ​ផ្លូវចិត្ត​ទេ​។ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​អំពាវនាវ កុំ​ឲ្យ​មានការ​រើសអើង​ជនពិការ​។​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣​ធ្នូ ទិវា​ជនពិការ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​លើកឡើងថា “​ខ្ញុំ​ចង់​និយាយ​ទៅកាន់​បងប្អូន​ក្នុងឋានៈ​ជា​ជនពិការ​ដូចគ្នា​ថា យើង​ពិការ​តែ​រាងកាយ តែ​យើង​មិន​ពិការ​ផ្លូវចិត្ត​ទេ​។ យើង​សូម​បងប្អូន ដែល​មិន​ពិការ មេត្តា​កុំ​រើសអើង​ជាមួយ​ពួកយើង រហូត​ប្រមាថ​យើង​ថា អា​ខ្វាក់ អា​កំបុត អាគ អា​ថ្លង់​។​ល​។​”​។​
​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដោយមាន​រូបថត​ជាច្រើន​ប៉ុស្តិ៍ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា “​បទពិសោធន៍​ដែល​ខ្ញុំ​ជា​ជនពិការ​ម្នាក់ អាចដឹកនាំ​ចលនា​តស៊ូ​រំដោះជាតិ​បាន រក​សន្តិភាព និង​ការ​
​អភិវឌ្ឍ​បាន រហូត​កាន់តំណែង​កំពូល​ជាង ៣០​ឆ្នាំ​បាន នោះ​គឺ​ផ្តើមចេញពី​ការខិតខំ​តស៊ូ​ដោយ​
​ខ្លួនឯង និង​មានការ​គាំទ្រ​ពី​ប្រជាជន​។ មិនមាន​ជោគជ័យ​ណាមួយ​រត់​មករក​យើង​ដោយ​ខ្លួនឯង​ទេ គឺមាន​តែ​យើង​ទេ ដែល​ត្រូវ​រត់ទៅរក​ជោគជ័យ​នោះ​”​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា “​ខ្ញុំ​សូម​អំពាវនាវ​ទៅកាន់​ស្ថាប​ន័​រដ្ឋ និង​ផ្នែក​ឯកជន​ជួយ​បង្កលក្ខណៈ​ឱយ​បងប្អូន​ជនពិការ ទទួលបាន​នូវ​ការបណ្តុះបណ្តាល​
​នឹង​ទទួលបាន​នូវ​ការងារ​ធ្វើ​សមរម្យ​។ សូមជួយ​រៀបចំ​កន្លែង​សំរាប់​ធ្វើដំណើរ​របស់​ជ​ន​ពិការ នៅតាម​អាគារ​នៃ​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ព្រមទាំង​តាម​ទីកន្លែង​ផ្សេងទៀត ដូចជា​ព្រលានយន្តហោះ កំពង់ផែ​។​ល​។ សូម​ស្ថានីយទូរទស្សន៍ ជួយ​រៀបចំ​ឱយមាន​អ្នក​ប្រើ​ភាសា​សញ្ញា ដើម្បី​ជួយ​ឱយ​អ្នក​គ​ថ្លង់ អាច​ទទួលបាន​នូវ​ព័ត៌មាន​”​៕

2

Related Articles

Back to top button
Close
Close