ទូកងរចំនួន៤៩ទូក ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអំទូកខាងមុខនេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ(១១ តុលា ២០១៩) ៖ យោងតាមលិខិតអំពាវនាវ របស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ឆ្នាំនេះរាជធានីភ្នំពាញមានទូកងរចូលរួមអុំចំនួន៤៩ទូក និងមានចំណុះចំនួន៣៥៤៨នាក់។

ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ កីឡាការនី នៅក្នុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ អាទិត្យ ច័ន្ទ អង្គា ១៤-១៥ កើត និង១រោច ខែកត្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ដែលជាពាណិជ្ជករ សិប្បករ វិនិយោគិន ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញសាលារាជធានីភ្នំពេញ និងសប្បុរសជនចូលរួមជួយឧបត្ថម្ភជាថវិកា ស្បៀងអាហារ ឬសម្ភារៈផ្សេងៗ ទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លា៕ ដោយ ៖ មុន្នីឧត្តម

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលិខិតអំពាវនាវ ៖

 

Related Articles

Back to top button
Close
Close