​រដូវប្រាំង​នា​ឆ្នាំ​ក្រោយ​កម្ពុជា​អាច​ទទួល​រង​នូវ ការប្រែប្រួល​អាកាសធាតុ​ខ្លាំង

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (២៤ វិច្ចិកា ២០១៥) ៖ តាម​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឲ្យដឹងថា ឆ្នាំ​២០១៦ ​ខាងមុខនេះ កម្ពុជា​អាច​ទទួល​រង​នូវ ការប្រែប្រួល​អាកាសធាតុ​ខ្លាំង ដោយ​រដូវប្រាំង ពិសេស​ក្នុង​ខែ​មេសា និង​ឧសភា អាកាសធាតុ នឹង​មាន​ភាព​ក្តៅ​ហួត​ហែង សីតុណ្ហភាព​អតិបរមា នឹង​កើន​ដល់​៤០-៤១​អង្សារ​សេ ហើយ​រដូវវស្សា​វិញ អាច​នឹង​មក​យឺត ហើយ​នៅ​ដើមរដូវ​មាន​ភ្លៀង​ធ្លាក់​តិច​។​

ការព្យាករណ៍​នេះ ត្រូវបាន ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ធ្វើឡើង​ក្រោយ​ពី តាមដាន ទៅលើ​កម្រិត​សីតុណ្ហភាព នៅលើ​ផ្ទៃ​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច និង​ផ្ទៃសមុទ្រ​ចិន​ខាងត្បូង ដែល​ការ ប្រែប្រួល​សីតុណ្ហភាព នៅ​តំបន់​ទាំងពី​នេះ មាន​ឥទ្ធិពល​ខ្លាំង មក​លើ​ស្ថានភាព​អាកាស ធាតុ​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នា​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ឲ្យចូល​រួម​ថែរក្សា​ទឹក​ទុកឲ្យ​បានល្អ សម្រាប់​បម្រើ​ដល់​ការប្រើប្រាស់ ប្រចាំថ្ងៃ ក៏ដូចជា​សម្រាប់​វិស័យ​កសិកម្ម​៕

1

2

 

 

Related Articles

Back to top button
Close
Close