​ជនក្លែងបន្លំសំបុត្រកំណើតបង្ហោះលើ Facebook ២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​

សារព័ត៌មាន​​ Cambodia News​/​

ស្វាយរៀង (២០ វិច្ចិកា ២០១៥) ៖ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ម្សិល​មិញ​ ជនសង្ស័យ២នាក់ ពាក់ពន្ឋ័ករណីបំភ្លៃ ឯកសារ សាធារណៈសំបុត្របញ្ជាក់កំណើតដាក់ថា ខេត្តស្វាយរៀងស្ថិតក្នុងប្រទេសវៀតណាម ហើយបង្ហោះលើ Facebook នាំឲ្យបំពុលបរិយាកាសសង្គម​ ២នាក់ត្រូវបាន កម្លាំងនគរបាល ក្រុងបាវិត បានធ្វើការឃាត់ខ្លួន ​។​

1មន្រ្តីប៉ូលីសខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យ២នាក់ ក្នុងនោះមាន ឈ្មោះសុខសំអ៊ាន ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិតាពៅសង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ដែលសមាជិកក្រុមប្រឹក្សាក្រុងបាវិតជាអ្នកសរសេរ។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥ បានបែកធ្លាយសំបុត្រកំណើត មួយរបស់ឈ្មោះស៊ុតគង់ ភេទប្រុសដែលនៅលើសំបុត្របញ្ជាក់កំណើតនោះបាន សរសេរថាមានទីកន្លែងកំណើតនៅភូមិតាឡឹងឃុំភ្នំដិនស្រុកគិរីវង់ខេត្តតាកែវ (ប្រទេសវៀតណាម)។

ដោយឡែកនៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥ក៏បានធ្លាយលិខិតបញ្ជាក់កំណើតមួយ ទៀតនៅឃុំបាវិតស្រុកចន្ទ្រាខេត្តស្វាយរៀង(ប្រទេសវៀតណាម)ទៀតដែលលិខិត នេះត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដដែល៕

2

Related Articles

Back to top button
Close
Close