សម្តេច ​​ហ៊ុន សែន​បាន​ចាកចេញ​ពី​កម្ពុជា​​ធ្វើ​ដំណើរ​​ទៅ​​ម៉ាឡេស៊ី

​សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២០ វិច្ចិកា ២០១៥) ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ​វិច្ឆិកា ​នេះ​ សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រ​កម្ពុជាបាន​ដឹកនាំ​គណៈ​ប្រតិភូ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន។

ដំណើរ​ទស្សនកិច្ច​ធ្វើឡើង​តប​តាម​ការអញ្ជើញ​រ​បស់​លោក​ដា​តូ ស្រ៊ី​ម៉ូដ​ណា​ជីប នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២​វិច្ឆិកា នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​៕

1

 

Related Articles

Back to top button
Close
Close