ក្រសួមហាផ្ទៃ ប្រកាសស្វែងរក អ្នកក្លែងសំបុត្រកំណើត បង្ហោះក្នុង Facebook យកមកផ្តន្ទាទោស

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៩ វិច្ចកា ២០១៥)៖ ក្រោយពីបានពិនិត្យការផ្សព្វផ្សាយ តាមរយៈ បណ្តាញសង្គម Facebook ​​កាល​ពី​ថ្ងៃ​ទី​១៨ វិច្ចិកា ម្សិល​មិញ​ ដោយ​​មាន​ការ​បង្ហោះក្លែងលិខិតស្តីពីសំបុត្របញ្ជាក់ កាល​ពី​ថ្ងៃ​ទី​១៨ វិច្ចិកា ម្សិល​មិញ​ ​ក្នុងចេនាឆ្លៀត​បំណងបំពុលបរិយាកាសសង្គម​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ​​ធ្វើការស្រាវ​ជ្រាវជាបន្ទាន់ ​ដើម្បី​វែកមុខជន​ប្រព្រឹត្តបទល្មើស​យក​មក​ផ្តន្ទាទោស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង មហាផ្ទៃ បានពិនិត្យឃើញមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook ស្តីពីសំបុត្របញ្ជាក់ កំណើតលេខ០៨ សៀវភៅបញ្ជាក់កំណើតលេខ០១ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានឃុំភ្នំដិនស្រុកគិរីវង់ ខេត្តតាកែវ ​ប៉ុន្តែសំបុត្របញ្ជាក់កំណើតនេះមានភាពមិនប្រក្រតីនៅត្រង់ ទីកន្លែងកំណើត របស់សាម៉ីខ្លួន ដែលសរសេរថា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ប្រទេសវៀតណាម)៕ ដោយ៖ ហេង នាង

4
រូបពី​បណ្តាញសង្គម​ Facebook

3

Related Articles

Back to top button
Close
Close