សម្តេច ហ៊ុន សែន នឹងអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​ប្រទេសម៉ាលេស៊ី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ វិច្ចិកា ២០១៥) ៖ យោង​តាម​គេហទំព័រ Facebook ផ្លូវការ របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាកច្រកម្ពុជា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ​នេះ បាន​ឲ្យ​ដឹង​ថា​ សម្តេច​​ នឹង​ដឹ​ក​នាំ​គ​ណៈ​ប្រ​តិភូ​ជាន់​ខ្ព​ស់​កម្ពុជា អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំកំពូលពាក់ព័ន្ធមួយចំនួន( 27th ASEAN Summit and Related Summits) ចាប់​ពីថ្ងៃទី២០-២២ ខែ វិច្ឆិកា ឆ្នាំ​២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាលេស៊ី តាម​ការ​អញ្ចើញរបស់ឯឧត្តម Dato Sri Mohd Najib នាយក​រដ្ឋមន្ត្រីម៉ាលេស៊ី។

នៅក្នុងឧិកាសអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាននោះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ នាយក​រដ្ឋមន្រ្តីជប៉ុន នាយករដ្ឋមន្រ្តីអូស្រ្តាលី និង នាយករដ្ឋមន្រ្តីឥណ្ឌាផងដែរ។

ទាំង​បច្ចុប្បន្ន​ និង​អានាគត សម្តេចតេជោ ហ៊ុន សែន បានខិតខំពង្រឹងមិត្តភាព និង សហ​ប្រតិ​បត្តិ​ការ​ជាមួ​យ​បណ្តា​ប្រ​ទេសជាមិត្ត ព្រម​ទាំង​បាន​ធ្វើ​អោយ​កម្ពុជា​ងើប​មុខ​មាត់​ស្មើភាពជាមួយអន្តរជាតិ ដែល​ជាមោទនៈភាពរបស់កម្ពុជាទាំងមូល៕ ដោយ៖ ហេង នាង​

22

 

Related Articles

Back to top button
Close
Close