កុមារនៅខេត្តកំពង់ចាម២នាក់​​ទៀតស្លាប់ដោយសារ​​មេរោគ EV-71

តាមការឲ្យដឹងពីមន្ត្រី ក្រសួងសុខាភិបាល កាលពីនៅថ្ងៃអង្គារ ទី២៤ កក្កដា ២០១២នេះកន្លង ទៅនេះ  មានកុមារកម្ពុជា ៣នាក់បន្ថែមទៀត ត្រូវ បានគេពិនិត្យ ឃើញថា មានផ្ទុកមេរោគ EV-71 ហើយ២នាក់ក្នុងចំណោមពួកគេទាំង នោះបានស្លាប់ដែល ធ្វើឲ្យចំនួន កុមារដែលទទួលមរណៈភាពចាប់តាំងឍពី ខែមេសា មកនោះមានការកើន ឡើងដល់ទៅ ៥៦នាក់។

អនុប្រធាននៃនាយកដ្ឋានទំនាក់ទំនង និងគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល លោក លី សុវណ្ណ បាននិយាយថា កុមារ២នាក់ ដែលបានស្លាប់នោះ គឺស្ថិតនៅខេត្តកំពង់ចាម ហើយចំពោះក្មេង ម្នាក់ទៀត ដែលឆ្លងរោគ EV-71 នោះដែរ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរកុមារគន្ធបុប្ផា ខេត្តសៀមរាប។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានវាយប្រហារដោយមេរោគ EV-71 ដែលបង្កជាជំងឺពងបែកលើដៃ ជើង និងមាត់(HFMD)នេះតាំងពីខែមេសាមកម្ល៉េះហើយកុមារកម្ពុជាប្រមាណជា៥៦នាក់ហើយ បានបាត់បង់ជីវិត។ ហើយក្រសួងអប់រំ យុវជន និងកីឡាកាលពីសប្តាហ៍មុននេះបានបញ្ជាឲ្យបិទ សាលាមត្តេយ្យ និងបឋមសិក្សាទូទាំងប្រទេសមុនកាលកំណត់២សប្តាហ៍ ដែលគេសន្និដ្ឋានថា វិស្សមកាលមុនកាលកំណត់នេះគឺដើម្បីបង្ការនូវពីការឆ្លងរីករាលបន្ថែមទៀតពីជំងឺជំងឺពងបែកលើដៃជើង និងមាត់៕

Related Articles

Back to top button
Close
Close