សាលា​​រាជធានី​​ស្នើ​​សុំ​​គោលការណ៍​​បំបែក​​សង្កាត់

សារព័ត៌មាន​​ Cambodia News​/

1ភ្នំ​ពេញ​ (០៩ វិច្ចិការ ២០១៥) ៖ ​អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុជាតិ​វង្ស បាន​ដាក់​សំណើ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដោយ​ស្នើសុំ​គោល​ការណ៍​បង្កើត និង​កែសម្រួល​ព្រំប្រទល់​ភូមិ បង្កើត​រដ្ឋបាល​សង្កាត់​ថ្មី កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​​ខណ្ឌ និង​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុងភ្នំពេញ និង​ខេត្ត​កណ្តាល​។

លិខិត​របស់​ប៉ា សុជាតិ វង្ស ដាក់ជូន​ទៅ​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានឲ្យដឹងថា ដោយសារ​តែ​ស្ថាន ភាព​ជាក់​ស្តែង នៅ​តាម​ភូមិ​-​សង្កាត់​មួយចំនួន​មាន​ប្រជាជន​ច្រើន​លើសលប់ ហើយ​ព្រំប្រទល់​រវាង​ខណ្ឌ​មួយចំនួន​ក៏​មិនទាន់​បាន​កំណត់​ច្បាស់ និង​បញ្ហាផ្សេងៗ​ទៀត​​​។​

សូមជម្រាបថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ផ្ទៃក្រឡា​រហូត​ដល់​ជាង​៦៧៨​គីឡូម៉ែត្រ​ក្រឡា ដោយ​ត្រូវ​បែងចែក​ជា​ង​១២​ខណ្ឌ ៩៦​សង្កាត់ និង​៨៩៧​ភូមិ ហើយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ជាង​២​លាន​នាក់​ ​និង​អ្នក​រស់នៅ​បណ្តុះអាសន្ន​ជាង​៣​ម៉ឺន​នាក់​៕

Capture

Capture.PNG1

 

Related Articles

Back to top button
Close
Close