ណាហ្គាវើលត្រូវផ្អាកការសាងសង់ និងរុះរើជាបន្ទាន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ វិច្ចិការ ២០១៥) ៖ កាលពីរសៀលថ្ងៃទី៥ វិច្ឆិកា ម្សិលមិញ សាលារាជធានីភ្នំពេញ បានកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងសំណង់របស់ក្រុមហ៊ុន NAGA World ដែលបានសាងសង់ខុសច្បាប់អនុញ្ញាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពលោកអឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស។
លទ្ធផលនៃកិច្ចប្រជុំនោះ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖
១-ក្រសួងរៀបចំដែនដីចេញលិខិតផ្អាកសំណង់ និងឲ្យរុះរើ។
២-ក្រុមខាងក្រុមហ៊ុន ចាប់ផ្តើមរុះរើដោយខ្លួនឯងពីថ្ងៃស្អែក គឺរុះដំបូលមុខ ពុទ្ធសាសនបណ្ឌិតមុន។
៣-ចាត់មន្ត្រីជំនាញ ប្រចាំការជំរុញដំណើរការនេះរហូតដល់ទីបញ្ចប់។
គួរបញ្ជាក់ថា វិធានការក្តៅទៅលើសំណង់របស់ក្រុមហ៊ុន NAGA World នាពេលនេះ ធ្វើឡើងក្រោយពេលដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានចុះត្រួតពិនិត្យ និងណែនាំអោយអាជ្ញាធរ រួមទាំងអ្នកជំនាញពាក់ព័ន្ធទាំងអស់ ប្រជុំពិភាក្សា និងមានវិធានការកែលម្អជាបន្ទាន់ ដើម្បីធ្វើយ៉ាងណា រក្សាបាននូវលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋមកលំហែរកំសាន្ត៕