ចេញ​ក្រដាស​ប្រាក់​ “ព្រះ​បរ​មរ​តន​កោដ្ឋ”​ ១០០០​រៀល​ថ្មី​

ភ្នំ​ពេញ​៖ អនុក្រឹត្យ ​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​ដែល​ចុះ​ថ្ងៃ​ទី​​២៩ ​​ខែ​មករា​ ​ឆ្នាំ​២០១៣​នេះ​ ​បាន​ប្រកាស​ចេញ​ផ្សាយ​ធនប័ត្រ​​​(ក្រដាស​ប្រាក់)​ “ព្រះ​បរម​រតន​កោដ្ឋ”​ ប្រភេទ​ ១០០០​រៀល​​ថ្មី​​នៅ​មុន​ថ្ងៃ​​ដង្ហែព្រះ​បរមសព ប្រមាណ​​​​៤​ថ្ងៃ​ទៀត​នេះ។

ក្នុង ​អនុក្រឹត្យ​​​បាន​បញ្ជាក់​នៅ​ក្នុង​មាត្រា​១​​ថា​​ ​​ដោយ​ផ្អែក​តាម​សំណើ​របស់​អគ្គទេសាភិបាល​​នៃ​ធនាគារ​ជាតិ​នៃ​​កម្ពុជា​ រាជរដ្ឋាភិបាល​​កម្ពុជា​បាន​សម្រេច​​ អនុញ្ញាត​ឲ្យ​​​​ផ្សព្វ​ផ្សាយ​ ធ្វើ​ចរាចរ​ ​និង​ប្រើ​ប្រាស់​​ទូទាំង​ប្រទេស​​នូវ​​ប្រភេទ​ក្រដាស​ប្រាក់​ថ្មី​នេះ​ ទន្ទឹម​គ្នា​​នឹង​បណ្ដា​ប្រភេទ​ក្រដាស​ប្រាក់​ចេញ​​ផ្សាយ​រួច​ហើយ។

មាត្រា​២​ នៃ​​អនុក្រឹត្យ​បន្ថែម​​ទៀត​ថា​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ មាន​ភារកិច្ច​​ចេញ​សេចក្តី​​ប្រកាស​ដើម្បី​ផ្សព្វ​ផ្សាយ​​​ពី​លក្ខណៈ​ សម្គាល់​នៃ​ធនប័ត្រ​ “​ព្រះបរមរតនកោដ្ឋ”​ ​ប្រភេទ​ ១០០០​រៀល​នេះ។

មាត្រា ​៣​ នៃ​អនុក្រឹត្យ​ដដែល​នោះ​បាន​​​សង្កត់​ធ្ងន់​ថា​ រដ្ឋមន្ត្រី​ទទួល​​បន្ទុក​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​​ អគ្គទេសាភិបាល​​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ រដ្ឋមន្ត្រី​​ រដ្ឋលេខាធិការ​គ្រប់​ក្រសួង​-ស្ថាប័ន​ និង​អភិបាល​រាជធានី​-ខេត្ត​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ៕

Banknote

Related Articles

Back to top button
Close
Close