​តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតទម្លាក់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៣០ តុលា ២០១៥) ៖ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ ដែលមានរបៀបវារៈបោះឆ្នោតដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែតុលា នេះ រដ្ឋសភាបានសម្រេចបោះឆ្នោតទម្លាក់តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់លោក កឹម សុខា ហើយដោយសម្លេង៦៨ លើ៦៨។

​កិច្ចប្រជុំពិនិត្យដកតំណែងរបស់លោក កឹម សុខា ធ្វើឡើងតាមសំណើររបស់លោក ប៉ែន បញ្ញា និង លោក ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ​កិច្ចប្រជុំរបស់រដ្ឋសភា ដើម្បីពិនិត្យ និងដកតំណែងលោក កឹម សុខា នាព្រឹកនេះ ត្រូវបានធ្វើឡើងភ្លាមៗផងដែរ បន្ទាប់ពីមានប្រជាពលរដ្ឋរាប់ពាន់នាក់ បានធ្វើដាក់ញត្តិ និងតវ៉ាទាមទារនៅមុខវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក​៕

3

Related Articles

Back to top button
Close
Close