​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការពង្រីក​ក្រោម​ស្ពាន​ជ្រោយ​ចង្វា ដើម្បី​សម្រួល​ចរាចរ​

សារព័ត៌មាន​​ Cambodia News /

ភ្នំពេញ (១៩ តុលា ២០១៥) ៖ ​ដើម្បី​សម្រួល​ចរាចរ​នៅ​តំបន់​ត្រើយ​ខាងលិច​ស្ពាន​ជ្រោយចង្វា​នោះ​សាលា​រាជធានី​ភ្នំពេញ​បានធ្វើ​ការពង្រីក​ក្រោម​ស្ពាន​ជ្រោយចង្វា​ដើម្បី​ធ្វើ​ឲ្យ​ចរាចរ​នៅ​តំបន់​នេះ​មាន​ភាព​ល្អ​ប្រសើរ​ខណៈដែល​ផ្លូវ​មួយ​ត្រូវ​ដាក់​ជា​ផ្លូវ​ឯកទិស​នោះ​។

តាម​ការបញ្ជាក់​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​និង​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ ​នៅ​ថ្ងៃទី​១៩​តុលានេះ​ ថា​ ៖ ដោយសារ​ស្ថានភាព​ចរាចរ​នៅ​តំបន់​ត្រើយ​ខាងលិច​គល់​ស្ពាន​ជ្រោយចង្វា​កាន់តែ​មមាញឹក​នោះ​សាលា​រាជធានី​ភ្នំពេញ​ បានសម្រេច​ឲ្យ​ធ្វើការ​ពង្រីក​ក្រោម​ស្ពាន​ជ្រោយចង្វា​ជាបន្ទាន់​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​នៅ​តំប​ន់​នេះ​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ ​បាន​ឲ្យ​ដឹង​ទៀតថា​ ៖ ការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្រោម​ស្ពាន​ជ្រោយ​ចង្វារ​នេះ​បានសម្រេច​រួចរាល់​ទាំងស្រុង​នៅ​ថ្ងៃ​ទី ១៨​ តុលា ២០១៥​ នេះ​។

ការពង្រីក​ផ្លូវជាតិ​លេខ​៥​ក្រោម​ស្ពាន​ជ្រោយចង្វា​នេះ ​ត្រូវ​បាន​ស្ថាបនា​ជា​ប្រភេទ​ផ្លូវ​បេតុង​អារ​មេ​ វិញ​ដែល​មាន​កម្រាស់ ២០​ស​.​ម មាន​ប្រវែង ៣០៥​ម៉ែត្រ​និង ទទឹង ១៦​ម៉ែត្រ​។​ហើយ​ផ្លូវ​ថ្មី​នេះ ​គឺ​ធន់​នឹង​ការ​លិច​ទឹក​និង​គុណភាព​ខ្ពស់​នៅ​ក្នុង​ការប្រើប្រាស់​បា​ន​យូ​រ​អង្វែង​។ ​

ហើយ​តាមរយៈ​ការ​ពង្រឹង​ផ្លូវ​មួយ​ខ្សែ​នេះ​ដែរ​ ​ក៏បាន​ជួយ​សម្រួល​និង​រំលែក​ការ​ស្ទះ​ចរាចរ​នៅ​ប៉ែក​ខាងលិច​គល់​ស្ពាន​ជ្រោយចង្វា​ផង​ដែរ​ព្រោះ​ក្រោយពី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ស្ពាន​ជ្រោយ​ចង្វារ​ទី​២.​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នៅ​ថ្ងៃទី​២២​តុលា​ខាងមុខនេះ​ផ្លូវ​មួយ​ចំនួន​នឹង​ដាក់​ជា​ផ្លូវ​ឯកទិស​៕​

4

Related Articles

Back to top button
Close
Close