មន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីទទួលញ្ញាតិតវ៉ារបស់អ្នកភូមិបឹងកក់
ដោយ សយ ដុល្លា
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ ឆ្នាំ២០១២លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃគណៈរដ្ឋមន្រ្តីព្រមទទួលយកញ្ញាតិពីប្រជាពលរដ្ឋតំបន់បឹងកក់និងបុរីកីឡាក្នុងទាមទារឲ្យជួយដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់។
លោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីផងដែរនោះបានចេញមកទទួលញ្ញាតិ ពីប្រជាពលរដ្ឋទាំងពីរតំបន់ដែលបានឈេនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ដោយលោកបាននិយាយថា លោកនឹងនាំយកញ្ញាតិរបស់ប្រជាពលរដ្ឋនេះទៅកាន់ថ្នាក់លើនិងអាជា្ញធរជាតិដោះស្រាយ។
លោក ផៃ ស៊ីផាន បាននិយាយថា “ថ្ងៃនេះខ្ញុំនឹងនាំយកញ្ញាតិរបស់បងប្អូន ទៅឲ្យថ្នាក់លើគេដោះស្រាយ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាស្ងៀមស្ងាត់ដោយរង់ចាំមើលលទ្ធផល”។
លោក ចាន់ ពុទ្ធិ សក្ក័តំណាងប្រជាពលរដ្ឋបានសម្តែងការត្រេកអររបស់លោកយ៉ាងដូចនេះថា “នៅថ្ងៃនេះខ្ញុំតំណាងឲ្យប្រជាពលរដ្ឋមានសេចក្តីត្រេកអរយ៉ាងខ្លាំង ដោយមានឯក ឧត្តម ផៃស៊ីផាន បានមកទទួលយកញ្ញាតិរបស់ក្រុមប្រជាពលរដ្ឋយើងខ្ញុំ ហើយសង្ឃឹមថា ឯកឧត្តមនិងធ្វើការដោះស្រាយទំនាស់នេះបានឆាប់រហ័ស”។
ការប្រមូលផ្តុំគ្នារដាក់ញ្ញាតិរបស់ប្រជាពលរដ្ឋតំបន់បុរីកីឡានិងតំបន់បឹងកក់នេះ គឺក្នុង គោលបំណងឲ្យអាជ្ញាធរធ្វើយ៉ាងណាចុះមកវាស់វែងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋតំបន់បុរីកីឡានិងតំបន់បឹងកក់ជាមួយនិងក្រុមហ៊ុនងកជនដែលកំពុងតែ វិនិយោគលើតំបន់នោះឲ្យបានឆាប់រហ័ស។
ការដាក់ញ្ញាតិធ្វើឡើងបន្ទាប់ពីលោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លីដែលមានទំនាស់នៅទូទាំងប្រទេសកម្ពុជានាពេលថ្មីៗនេះ។
យោងតាមញ្ញាតិរបស់ប្រជាពលរដ្ឋដែល The Cambodia News ទទួលបាននាព្រឹកនេះសរសេរថា ការដាក់ញ្ញាតិនេះគឺធ្វើឡើងបន្ទាប់ពីមានអនុក្រឹតលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១១របស់សម្តេច ហ៊ុន សែន ដោយលោកបានសម្រេចកាត់ដីចំនួន ១២.៤៤ហិចតាជូនប្រជាពលរដ្ឋតំបន់បឹងកក់។
ចំែណកឯតំបន់បុរីកីឡាវិញទំនាស់កើតមានដោយសារក្រុមហ៊ុនមិនគោរពកិច្ចសន្យា ដោយត្រូវសាងសង់ឲ្យគ្រប់ដប់អាគារដល់ប្រជាពលរដ្ឋជាថ្នូរនិងការអភិវឌ្ឍតំបន់បុរីកីឡា ប៉ុន្តែក្រុមហ៊ុនសាងសង់បានតែប្រាំបីអាគារដោយអះអាងថាក្រុមហ៊ុនខាតបង់ប្រាក់ច្រើន៕