អេ​ណា អ៊ី​គី​តា រំលេច​ខ្លួន​ទទួលយក​រឿងអាស្រូវ​

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (១៥ តុលា ២០១៥) ៖ តារា​សម្តែង​ស្រី​ កញ្ញា វ៉ាន់ រតនា ហៅ​អេ​ណា អ៊ី​គី​តា (Ana Ekita) ត្រូវបាន​មហាជន បាន​ស្គាល់ តាមរយៈ​ការ​លេចមុខ សម្តែង​ខ្សែ​រឿង​ភាគ និង ត្រូវបាន​ចាក់​បញ្ចាំង​នៅលើ​បណ្តាញ​ស្ថានីយ​ន៍​ប៉ុស្តិ៍ ទូរ​ស្សន៍ CTN ក្នុង​រឿង “​ព្រហ្ម​លិខិត​” ដែល​អ្នកដឹកនាំ តម្រូវ​ឲ្យ​ដើរតួ​សម្តែង ជា​តួអង្គ​ឆ្មា​ស់​ឆ្មើ​ម​។​

​កញ្ញា អេ​ណា អ៊ី​គី​តា បាន​ប្រាប់​ឲ្យ​ដឹងថា កញ្ញា​ក៏​ធ្លាប់​សម្តែង​រឿង និង ថត​ស្ប៉ត​ពាណិជ្ជកម្ម ឲ្យ​បណ្តា​ក្រុមហ៊ុន​តូចធំ​មួយចំនួន​ផងដែរ​។

តារា​សម្តែង មាន​មន្ត​ស្នេហ៍ អេ​ណា អ៊ី​គី​តា ចូល​សិល្បៈ​នៅ​ចុងឆ្នាំ​២០១២ តាមរយៈ​អ្នក​ស្គាល់គ្នា ដែល​គេ​បាន​ណែនាំ ហើយ​ពេលនោះ ដែល​អេ​ណា អ៊ី​គី​តា ក្តាប់បាន​ឱកាស​ចូល​ថត​រឿង​ភាគ​ឲ្យ​ទូ​រស​ទ្សន៍ CTN និង​មាន​គេ​ទាក់ទង​ឲ្យ​ចូល​ថត​កាយវិកា​ខារ៉ាអូខេ ជា​បន្តបន្ទាប់ រហូតដល់​ពេលបច្ចុប្បន្ន​”​។​

​អេ​ណា អ៊ី​គី​តា មុនពេល​នាង ចូល​សិល្បៈ គឺ​បាន​សម្រេចចិត្ត​រួចជាស្រេច ចំពោះ​ការ​ប្រឈម ទៅនឹង​បញ្ហា​ចំពោះមុខ ជុំវិញ​រឿងអាស្រូវ ទាំង​បញ្ហា​ផ្ទាល់ខ្លួន និង រឿង​ផ្សេងៗ​ទៀត ដែល​បម្រុង​នឹង​កើតឡើង មកលើ​ខ្លួន​នាង​។ ប៉ុន្តែ អេ​ណា អ៊ី​គី​តា ក៏បាន​លើកឡើងថា នាង​មិន​ខ្លា​ចការ ចេញមុខ​ប្រឈម លើ​រឿងរ៉ាវ​រិះគន់ ឬ​ការវាយប្រហារ​ណាមួយ​ចំពោះមុខ​នោះទេ​។ ក្នុងនោះ​បើ​រឿង​ពិត ឬ​មិន​ពិត គឺ​នាង​ហាន​ចេញ​បកស្រាយ ឲ្យ​មហាជន​បានដឹង​៕​

1

 

2

3

Related Articles

Back to top button
Close
Close