រតនៈពិសី បញ្ចេញរូបថតសិចស៊ីស្រើបស្រាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កញ្ញា ២០១៥) ៖ រតនៈពិសី ទើបប្រទះនិងស្នេហាអាស្រូវនិងការគំរាមកំហែងដល់ជីវិត ប៉ុន្តែនាងមិនបានព្រួយបារម្ភទេ ហើយនាងបែរជាអះអាងថា ជាការយល់ច្រឡំទៅវិញ។ អ្វីដែលគួរឲ្យកត់សំគាល់គេឃើញថា រតនៈ ពិសី បានប្រកាសថា នៅពេលឆាប់ៗខាងមុខនេះ នាងនឹងបញ្ចេញរូបថតសិល្បៈបែបសិចស៊ីបង្ហាញដល់ទស្សនិកជន។
រតនៈពិសីទើបតែបន្ថែមមុខរបរសាឡនពីលើហាងម៉ាស្សា និងស្ប៉ាដែលមានស្រាប់ដោយចំណាយដើមទុន៤ម៉ឺនដុល្លារ។ ដោយឡែកពេលនេះ ទោះបីមានការរិះគន់យ៉ាងណាក្តី គេសម្គាល់ឃើញថា តារាស្រីជាច្រើននៅតែនិយមការតុបតែងខ្លួននិងស្លៀកពាក់សិចស៊ីនិងថតរូបសិចស៊ីបែបសិល្បៈមិនចាញ់តារាបរទេសប៉ុន្មានទេ។ ថ្មីៗនេះគេសង្កេតឃើញទឹម រដ្ឋា ប៊េនី យ៉ាំង និងដួង ស្រីពេជ្រជាដើម។
ប៉ុន្តែពេលនេះរតៈពិសី បានចេញមុខប្រកាស ថា នៅពេលខាងមុខនេះ នាងនឹងថតរូបបែបសិល្បៈតែមានលក្ខណៈសិចស៊ីដើម្បីបង្អួតភ្នែកមហាជនឲ្យឃើញថានាងក៏មានសម្រស់មិនធម្មតាដែរ។ ដោយឡែករតនៈ ពិសី មិនបានប្រាប់ទេថា នាងនឹងថតរូបសិចស៊ីកម្រិតណានោះទេ។
ប៉ុន្តែ ពេលនេះនាងបានបង្ហាញមុខជាបន្តបន្ទាប់នៅលើឆាកប្រគំតន្ត្រីទូរទស្សន៍ បាយ័ន អាស៊ីអាគ្នេយ៍ ស៊ីធីអិនដែលគេដឹងថា នាងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីយុវវ័យដូចជាបានបង្កើតក្រុមរាំផ្ទាល់ខ្លួនទៀតផង។
ក្នុងអាជីពចម្រៀងតែពុំទាន់មានផលិតកម្មដូចតារាឯទៀតនាងមានបំណងចង់ចូលផលិតកម្មដូចគេដែរ។ នាងនិយាយថា មានផលិតកម្មខ្លះទាក់ទងផ្តល់ឱកាសដល់នាងតែនាងកំពុងពិចារណាសិន។ ក្រៅពីច្រៀង រតនៈពិសី បានចូលរួមថតរឿងអប់រំបានខ្លះដែរ គឺរឿងភាគជាដើម៕