គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៩ កញ្ញា សម្លាប់ ៤នាក់ របួសធ្ងន់ស្រាល ៩នាក់
សារព័ត៌មាន Cambodia News /
ភ្នំពេញ (៣០ កញ្ញា ២០១៥) ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៧លើក យប់៣លើក, បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រីម្នាក់) អ្នករបួសធ្ងន់៥នាក់ (ប្រុស) និងរបួសស្រាល៤នាក់ (ស្រី២នាក់)។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យខូចខាតម៉ូតូចំនួន១០គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន១លើក, ស្រវឹង១លើក, មិនគោរពសិទ្ធ ២លើក, ប្រជែងគ្រោះថ្នាក់ ២លើក និងមិនប្រកាន់ស្តាំ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៣នាក់ (យប់៦នាក់) ។
រថយន្តពិន័យសរុបចំនួន៨៦៧គ្រឿង (រថយន្តធំ៣៣៨គ្រឿង) ស្មើនឹង៨៦៧ករណី, ល្មើសក្រដាសស្នាមមាន៥៩២គ្រឿង ស្មើនឹង៥៩២ករណី, ចំពោះករណីល្មើសបច្ចេកទេស២៧៥គ្រឿង ស្មើនឹង២៧៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៥៨០គ្រឿង ៕