៧​នាក់​ស្លាប់ ​របួស​ធ្ងន់​​ស្រាល​​៣៣​នាក់ ​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​២៨ កញ្ញា

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២៩ កញ្ញា ២០១៥) ៖ យ៉ាងហោច​ណាស់​មនុស្ស​ ៧​នាក់​បាន​ស្លាប់ និង ៣៣នាក់​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចំនួន ១៥​លើក (យប់​៩​លើក) នា​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៥​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​អគ្គស្នងការ​ដ្ឋា​ននគរបាលជាតិ​។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ៣៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២១​គ្រឿង រថយន្ត​ធន​តូច​ ៩​គ្រឿង រថយន្ដ​ធន់​ធំ​ចំនួ​ ២​គ្រឿង កង់​ ១​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់​។ មូលហេតុ​ដែល​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​ល្មើស​ល្បឿន ៧​លើក បត់​គ្រោះថ្នាក់ ​១​លើក ស្រវឹង​មួយ​លើក មិន​គោរព​សិទ្ធិ​ ១​លើក មិន​ប្រកាន់​ស្ដាំ ​៥​លើក ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះ​ថ្នាក់​មាន​ចំនួន ​៣៥​នាក់​។

ដោយឡែក​ចំពោះ រថយន្ត​ពិន័យ​សរុប​ចំនួន ៥០១​គ្រឿង ស្មើ​នឹង​ ៥១៨​ករណី ល្មើស​ក្រដាស​ស្នាម​មាន ​៣៣៦​គ្រឿង ស្មើនឹង ​៣៣៦​ករណី ល្មើស​បច្ចេកទេស ​១៦៩​គ្រឿង ស្មើនឹង​ ១៨២​ករណី​។ ក្នុង​នោះ​ម៉ូតូ​ត្រូវបាន​ពិន័យ​មាន​ចំនួន ៨៥០​គ្រឿង​៕

1

Related Articles

Back to top button
Close
Close