អ្នកបើក​បរគ្មាន​ប័ណ្ណ​បើកបរ និង​ប្រើប្រាស់​រថយន្តគ្មាន​ស្លាកលេខ អាចជាប់​ពន្ធនាគារ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (១៧ កញ្ញា ២០១៥) ៖ យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ម្ចាស់យានយន្តណា ដែលប្រើប្រាស់ទ្រូងផ្លូវសាធារណៈ ហើយមិនបានពាក់ស្លាកលេខ ត្រូវប្រឈមមុខនឹងជាប់ពន្ធនាគារ​រយៈពេល ៦ថ្ងៃ ដល់ ១ខែ និងពិន័យប្រាក់និងពិន័យប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។

អនុប្រធាន​នាយក​ដ្ឋានសណ្តាប់ធ្នាប់ លោកឧត្តម​សេនីយ៍ត្រី ខូវ លី បានឲ្យដឹងនៅ​ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ថា ចំពោះករណី អ្នកបើកបរដែល​គ្មានប័ណ្ណបើកបរ គឺត្រូវមានទោស បើយោង​តាមមា្រតា៧៥ ត្រូវផ្តន្ទា​ទោសដាក់​ពន្ធនាគារពី៦ថ្ងៃ ដល់១ខែ និងពិន័យ​ជាប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។

នេះ​​​បើ​យោង​តាមប្រសាសន៍​របស់​​​អនុប្រធាន​នាយក​ដ្ឋានសណ្តាប់ធ្នាប់ លោកឧត្តម​សេនីយ៍ត្រី ខូវ លី​ ដែល​បង្ហោះលើ​គេ​ហទំ​ព័ររអគ្គស្នងការដ្ឋាន នគរបាលជាតិ។

លោកឧត្តម​សេនីយ៍ត្រី ខូវ លី បន្ត​ថា ចំណែករថយន្តណា​ដែលគ្មានស្លាកលេខ និងប័ណ្ណសម្គាល់ គឺមិនត្រូវ​បាន​អនុញ្ញាតិ​ឲ្យធ្វើ​ចរាចរតាម​ដងផ្លូវទេ បើយោង​តាម​មាត្រា៨២ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី៦ថ្ងៃ ដល់១ខែ និងពិន័យជា​ប្រាក់ពី១​សែនរៀន ទៅ៨សែនរៀល។ ហើយ​ចំពោះ​ករណីនេះ​ដែរ​សមត្ថកិច្ច​នឹងកសាង​សំណុំរឿងបញ្ជូន​ទៅតុលា​ការដើម្បីចាត់ការ​តាមច្បាប់៕ ដោយ​៖ ហេង នាង

N1

 

Related Articles

Back to top button
Close
Close