ភរិយាលោក ម៉ម សូណង់ដូ ​ដឹកនាំ​ក្រុម​អ្នក​គាំទ្រ​ធ្វើ​ពីធី​បួងសួង​ដល់​ប្តី​របស់​ខ្លួន

ដោយ សយ ដុល្លា

ភ្នំពេញ៖ លោក ស្រី ឌិន ផាណារ៉ា ភរិយារបស់ លោក  ម៉មសូណង់ដូ និងជាអគ្គលេខាធិការសមាគមអ្នកប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១២ នេះបាននាំក្រុមអ្នកគាំទ្រប្រមាណជា ១០០នាក់មកធ្វើពិធីបួងសួងនៅមុខព្រះបរមរាជវាំងដល់ប្តីរបស់លោកស្រី។

ថ្លែងនៅក្នុងពិធីនោះលោក ណុប ចាន់ថល តំណាងអ្នករៀបចំកម្មវិធីនៃការបួងសួងនេះ បានឲ្យដឹងថា “យើងធ្វើពិធីនេះឡើងមិនមែនជាសារនយោបាយ ឫក៏ប្រឆាំងទៅដល់ រដ្ឋាភិបាលនោះទេ។ យើងធ្វើនេះក្នុងន័យឲ្យខ្មែរគ្រប់គ្នាបានសុខនិង ឱទិសផលបុណ្យទៅដល់ជនទាំងឡាយណាដែល ស្នេហារជាតិ ជាពិសេសដល់លោក ម៉ម សូណង់ដូរ ឲ្យចៀសផុតពីទុក្ខចង្រៃ”។

នៅក្នុងពិធីនោះមាន ច្រៀងចំរៀងពង្សាវតាខ្មែរ និងបទចំរៀងស្នេហារជាតិផ្សេងៗទៀត ហើយបន្ទាប់មកក្រុមអ្នកគាំទ្រនាំគ្នាអុចធូបបន់ស្រន់ព្រមៗគ្នាដល់លោក ម៉ម សូណង់ដូរ ដែលពួកគេចាត់ទុក្ខថាជាអ្នកស្នេហារជាតិ។

លោក ម៉ម សូណង់ដូ ត្រូវអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី ១៥ កក្កដា បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យចាប់ខ្លួន ដោយចោទថា លោកជាប់ពាក់ព័ន្ធទៅនឹងការនៅពីក្រោយខ្នងក្រុម លោក ប៊ុន រដ្ឋា ដែលអាជ្ញាធរអះអាងថា បានប៉ុនប៉ងបង្កើតតំបន់អបគមន៍ នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕

Related Articles

Back to top button
Close
Close