វិទ្យុទាក់ទង ២៩ គ្រឿងត្រូវបានដកហូតពីអ្នករត់ម៉ូតូរឺម៉កកង់បី​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៩ កញ្ញា ២០១៥) ៖ បន្ទាប់ពីមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ អោយកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង ១២ ធ្វើការត្រួតពិនិត្យអំពីភាពអាណាធិបតេយ្យរបស់ក្រុមអ្នកបើកបររឺម៉កកង់បី ប្រើប្រាស់វិទ្យុទាក់ទង ខ្នោះដៃ និងសំលៀកបំពាក់កងកម្លាំង នៅថ្ងៃទី ៩ ខែកញ្ញា នេះ កងកម្លាំងនគរបាលតាមបណ្ដាខណ្ឌ បានធ្វើការត្រួតពិនិត្យ និង ដកហូត វិទ្យុទាក់ទងប្រភេទ អាយឌី ( ID ) ពីអ្នករត់រឺម៉កម៉ូតូកង់បី ( តុក តុក ) សរុបចំនួន ២៩ គ្រឿង ។

ក្នុងនោះខណ្ឌដូនពេញដកហូតបាន ១០ គ្រឿង ខណ្ឌច្បារអំពៅ ៨ គ្រឿង ខណ្ឌ ៧ មករា ៧ គ្រឿង ខណ្ឌសែនសុខដកហូត ២ គ្រឿង និងឯកសណ្ឋានយោធា ៤ កំប្លេ ខណ្ឌចំការមន ២ គ្រឿង និងខណ្ឌ មានជ័យ ២ គ្រឿង បន្ទាប់ពីធ្វើការដកហូតរួចសមត្ថកិច្ចក៏បានណែនាំបងប្អូនអ្នករត់រឺុម៉កម៉ូតូកង់បី និងអោយធ្វើកិច្ចសន្យារួចអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញ ៕

5

Related Articles

Back to top button
Close
Close