នៅថ្ងៃប្រឡងចុងក្រោយមានបេក្ខនារីម្នាក់ឈឺពោះសម្រាលកូន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ សីហា ២០១៥) ៖ នៅចុងក្រោយនាថ្ងៃបញ្ចប់នៃការប្រឡងបាក់ឌុប មានបេក្ខនារីម្នាក់ នៅមណ្ឌលអនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុង បានឈឺពោះសម្រាលកូន ដោយពុំបានប្រឡងមួយវិញ្ញាសាចុងក្រោយនាថ្ងៃបញ្ចប់។ នេះបើយោងតាម Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។
ប្រភពព័ត៌មានដដែលបានឲ្យថា នៅថ្ងៃបញ្ចប់នៃការប្រឡងចុងក្រោយ មានបេក្ខជនចំនួន ៣១នាក់ មានបញ្ហាសុខភាពក្នុងកំឡុងដំណើរការសំណេរ នារសៀលថ្ងៃទី២៥ សីហា ២០១៥ នៅមណ្ឌល រាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ចាម សៀមរាប ត្បូងឃ្មុំ កោះកុង កំពង់ស្ពឺ កណ្តាល កំពត កែប កំពង់ធំ ពោធិ៍សាត់ កណ្ដាល កំពង់ឆ្នាំង ព្រះវិហារ បាត់ដំបង និងខេត្តព្រៃវែង៕