​លោក ហ៊ុន សែន អំពាវនាវ​​ឲ្យពលរដ្ឋជួយទប់ស្កាត់​​អំពើពុករលួយក្នុងការ​​វាស់វែងដីធ្លី

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះប្រមុខរដ្ឋាភិបាលកម្ពុជាលោក នាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រកាសឲ្យយុវជនស្ម័គ្រចិត្ដចុះជាមួយក្រសួងពាក់ព័ន្ធទៅវាស់ វែងដីជូនប្រជាពលរដ្ឋ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយជាហូរហែមានរបាយការណ៍អំពីភាពមិនប្រក្រតីជាច្រើនដែលថា មានការឲ្យពលរដ្ឋបង់ប្រាក់ មួយចំនួនដើម្បីជាថ្នូរទៅនឹងការវាស់វែងដីធ្លី។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនមានប្រសាសន៍នាពេលកន្លងទៅថា ការចុះធ្វើកម្មសិទ្ធិវាស់វែងដីធ្លីលើកនេះ ប្រជាពលរដ្ឋមិនត្រូវបង់ប្រាក់អ្វីទាំងអស់ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់សកម្មភាពពុករលួយ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ៕

Related Articles

Back to top button
Close
Close