គ្រឿងស្រវឹងកំពុងបំពុលយុវវ័យកម្ពុជាលើសពី ៥០ភាគរយ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៩ សីហា ២០១៥) ៖ លោក​វេជ្ជបណ្ឌិត មុំ គង់​នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជាបាន​លើកឡើងថា គ្រឿង​ស្រវឹង​កំពុង​បំពុល​យុវវ័យ​កម្ពុជា​លើសពី ​៥០​ភាគរយ ហើយ​​គ្រឿង​ស្រវឹង​ជា​មូលហេតុ​ចម្បង​ទី ២​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ ​​​នឹង​ត្រូវ​ខាតបង់​ថវិកា​ប្រមាណ​ ៤៤​លាន​ដុល្លារ​អាមេរិក​​រៀងរាល់ឆ្នាំ។

ការ​លើក​ឡើង​តបស់​ លោក​វេជ្ជបណ្ឌិត មុំ គង់ ​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ សីហា​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ នេះ​បើ​យោងតាម​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​

នៅ​ក្នុង​ជំនួប​ពិភាក្សា​ ឯឧត្តម ​​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​បាន​បញ្ជាក់ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ទា​ក់​ទង​ទៅនឹង​គ្រឿង​ស្រវឹង​ក្រសួង​ព័ត៌មាន បាន​ខិតខំ​ធ្វើការ​ហាមឃាត់​ដល់​វិទ្យុ និង​ទូរទស្សន៍​ទាំងអស់​ធ្វើការ​ផ្សាយ ពាណិជ្ជកម្ម​ក្នុង​ម៉ោង​មាស​ពី​ម៉ោង​៦ និង ៣០​នាទី​ល្ងាច​ដល់​ម៉ោង​៨​និង​៣០ នាទី​យប់​។​

​ឯឧត្តម ក៏បានបញ្ជាក់​ទៀតថា ​ក្រសួង​ព័ត៌មាន​មិនមាន​សិទ្ធិ​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងស្រុង​នោះទេ ព្រោះ​វា​មានការ​ប៉ះពាល់​ដល់​ការផលិត​កម្មវិធី​ផ្សេងៗ​របស់​ទូរទស្សន៍​ឯកជន​នានា ដែលមាន​ចំណូល​មកពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះហើយ​យកទៅ​ទប់​ជាមួយ នឹង​កម្មវិធី​អប់រំ ឬក៏​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​មិនមាន​ចំណូល​៕ ដោយ៖ ហេង នាង​

1

 

Related Articles

Back to top button
Close
Close