គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី​១៨ ខែ​សីហា ស្លាប់មនុស្ស០៨ របួស២២

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៩ សីហា ២០១៥) ៖ គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី‌១៨ ខែសីហា ឆ្នាំ​២០១៥ មានចំនួន ១៤លើក យប់ ០៦លើក បណ្តាលឲ្យមនុស្ស​ស្លាប់ ០៨នាក់​(​ស្រី០២នាក់)​ របួសធ្ងន់​ ០៧៩នាក់​(​ស្រី០២នាក់) និង​របួសស្រាល ០១៣​នាក់​(​ស្រី០២​​)​។នេះ​បើ​យោងតាម​របាយការណ៍រ​បស់នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

​របាយការណ៍​នាយកដ្ឋានសណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​ ១៧​គ្រឿង​ រថយន្ត​ធុន​តូច ០​៦គ្រឿង​ និង​យាន​ផ្សេង ​០១​គ្រឿង​​(​រទេះសេះ​)​។

របាយការណ៍ដដែលបានបព្ជាក់ថា មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕

2

Related Articles

Back to top button
Close
Close