គង់ ចាន់ស្រីមុំ ធ្វើឲ្យ អ្នកចូលរួមខួបកំណើត ភ្ញាក់ផ្អើល

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (១៩ សីហា ២០១៥ )​៖ កាលពីយប់មិញ  តារាសម្តែងស្រី​ដ៏មានប្រជាប្រិយភាព គង់ ចាន់ស្រីមុំ បានធ្វើពិធីខួបកំណើត ​យ៉ាងអធិកអធម ​ នៅឯភោជនីយដ្ឋាន Bottoms Up ក្នុង​រាជ​ធានីភ្នំពេញ។

នៅ​ក្នុងពិធីខួបកំណើត តារាសម្តែង​ញញឹមស្រស់រូបនេះ បាននិយាយថា «ឆ្នាំនេះ ខ្ញុំ​ចូល​វ័យ​២៥​ឆ្នាំហើយ ក៏ជាលើកទី៤ ដែលខ្ញុំ បាន រៀបចំពីធីធំដុំ ក្នុងថ្ងៃខួបកំណើត។ តាមការពិតទៅ ​ថ្ងៃ​កំណើតពិត គឺតាំងពីដើមខែកក្កដា ប៉ុន្តែដោយសារតែ ភាពរវល់ និងចង់រើសថ្ងៃល្អ ទើប​ត្រូវ​លើក​មកថ្ងៃនេះតែម្តង»។

ភព​ភ្ញាក់ផ្អើលក្នុងឱកាសនោះផងដែរ គឺកញ្ញា គង់ ចាន់ស្រីមុំ ​បាន​ធ្វើ​ការ​សម្ពោធ​ផលិត​ផល​ទឹក​អប់​ថ្មី របស់នាងជាផ្លូវការ ដោយបានដាក់ឈ្មោះថា «​Secret by Sreymom» ដែលជាផលិត នាំ​ចូល​ពី​កោះត៉ៃវ៉ាន់ និងមានរូបមន្តដើមពី ប្រទេសហូឡង់។

ដោយឡែក បើក្រឡេកមើលមកការតែងខ្លួន របស់ម្ចាស់កម្មវិធីវិញ ពិត​ជា​ស្រស់​ស្អាត​បែប​ធម្មជាតិ ធ្វើឲ្យអ្នកចូលរូួម លាន់មាត់សឹងគ្រប់គ្នាថានាង តែងខ្លួនបែបនេះ គួរ​ឲ្យស្រឡាញ់​តែម្តង៕

1

3

Related Articles

Back to top button
Close
Close