អនុក្រឹត្យ​ ស្តី​ពី​​ការ​ពិន័យ​​អន្តរការណ៍ ​ចំពោះ​​អំពើ​​ល្មើស​​នឹង​​ច្បាប់ ស្តី​ពី​ចរាចរណ៍​​ផ្លូវគោក​

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ​ (០៦ សីហា ២០១៥) ៖ ​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​ចុះហត្ថលេខា​ហើយ កាលពី​ខែកក្កដា កន្លងទៅ ដោយ ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​​​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោកថ្មីនេះ ដើម្បី​បង្ការ ទប់ស្កាត់​បទល្មើស និង​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក រក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​ការពារ​អាយុជីវិត មនុស្ស សត្វ ទ្រព្យ សម្បត្តិ ​និង​កំណត់​អំពើ​ល្មើស និង​ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​ពិន័យ​អន្តរការណ៍​។

អនុក្រឹត្យ​ដែលមាន​៤​ជំពូក និង​១៣ មាត្រា បាន​គូសបញ្ជាក់ថា អនុក្រឹត្យ មាន​វិសាលភាព​អនុវត្តន៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​ពិន័យ​អន្តរការណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​គោលដៅ លើកកម្ពស់​ការយល់ដឹង​ច្បាស់ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក៕

6

Related Articles

Back to top button
Close
Close