ស្ពាន​មិត្តភាព​កម្ពុជា និង​ចិន តា​ខ្មៅ បើក​សម្ពោធ​នា​ព្រឹក​ថ្ងៃ​ទី​៣​សីហា​នេះ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៣ សីហា ២០១៥) ៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តា​ខ្មៅ ប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់​ទន្លេបាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង ១១,៩៥ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវជាតិ​លេខ​១ ត្រូវ​បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​ទី​៣​សីហា​នេះ ក្រោម​អធិបតីភាព​សម្តេច​ហ៊ុន​សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន​។

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តា​ខ្មៅ ឆ្លង​ទន្លេបាសាក់ ពី​ក្រុង​តា​ខ្មៅ ទៅ​សង្កាត់​ព្រែក​ឯង ដែល​ជា​តំណរ​ភ្ជាប់​នៃ​ផ្លូវ​ក្រ​វ៉ា​ត់​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​២ ទៅ​កាន់​ផ្លូវជាតិ​លេខ​១ ដែល​មាន​តួនាទី​ជា​ផ្លូវ​វៀង និង​បញ្ចៀស​ការ​ដឹក​ជញ្ជូន​ទំនិញ​ធន់​ធ្ងន់ តាម​ស្ពាន​ភ្លោះ​ព្រះ​មុនី​វង្ស ហើយ​វា​ក៏​ជា​ផ្នែក​មួយ នៃ​ការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងត្បូង ឆៀង​ខាងកើត​រាជធានី​ភ្នំពេញ​។

ស្ពាន​មិត្ត ភាព​កម្ពុជា ចិន តា​ខ្មៅ ឆ្លងកាត់​ទន្លេបាសាក់​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ៣២,៨៩ លាន​ដុល្លារ ដែល​ជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន រួម​ជាមួយ​ថវិកាបដិភាគ​មួយ​ចំនួន​ថែម​ទៀត សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម​។

គួរបញ្ជាក់ថា ស្ពានស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តា​ខ្មៅ​​ ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១២ រយៈពេល​សាងសង់ ៤២ ខែ បាន​បញ្ចប់​ការ​សាងសង់ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥​៕

4

 

Related Articles

Back to top button
Close
Close