សង្គមស៊ីវិល ប្រមូលផ្តុំតវ៉ា ខណៈព្រឹទ្ធសភា ប្រជុំអនុម័តសេចក្តីព្រាងច្បាប់សមាគម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ កក្កដា ២០១៥) ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០១៥ បណ្តាសកម្មជនអង្គការសមាគម សហគមន៍ ព្រះសង្ឃ និងក្រុមយុវជន បានប្រមូលផ្តុំ លើផ្លូវព្រះនរោត្តម នៅមុខព្រឹទ្ធសាភា ក្នុងគោលបំណងទាមទារអោយព្រឹទ្ធសភា ទំលាក់ចោលសេចក្តីព្រាង ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នៅព្រឹកថ្ងៃសុក្រ ទី២៤កក្កដានេះ ព្រឹទ្ធសភា កំពុងបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់សមាគមនោះ៕